ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​ម្នាក់រ​ងរ​បួស​ម្នាក់​

303
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: ម៉ូតូ​ពី​គ្រឿង​បុក​គ្នា​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​រងរបួស​ម្នាក់ នៅតាម​ផ្លូវជាតិ​លេខ​៤៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៣​និង​៥៤ ស្ថិតក្នុង​ភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ កាលពី​យប់​ថ្ងៃទី​២៧​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​ស្រុក​ឱ​រ៉ា​ល់​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក HONDA WAVE ពណ៌​ខៀវ​លាយ​ខ្មៅ គ្មាន​ផ្លាកលេខ បើកបរ​ដោយ​ឈ្មោះ សាំង ធិ​ន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ជិះ​ឯង​ស្នាក់នៅ​ភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុច​ខាងលើ បាន​បត់​ឆ្វេង​ចូល​ផ្ទះ​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក SUZUKI VIVA ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កំពង់ស្ពឺ 1D 5525 បើកបរ​ដោយ​ឈ្មោះ ប៉ាន់ សុខ​គា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រួម​ដំណើរ​ឌុប​ឈ្មោះ ម៉ក់ ចែ​ប ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទាំងពីរ​នាក់​រស់នៅ​ភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បើក​បុក​ពីក្រោយ (​ក្នុង​ទិស​ស្របគ្នា​) បណ្តាលអោយ​ដួល​រងរបួស និង​ស្លាប់​មនុស្ស​ម្នាក់ ( ឈ្មោះ​សាំង ធិ​ន ម៉ូតូ​Wave ) នៅ​កន្លែងកើតហេតុ​។​

​ប្រភព​បាន​បន្តថា ក្រោយ​កើតហេតុ​សព​ជនរងគ្រោះ ត្រូវបាន​ប្រគល់ជូន​សាច់ញាតិ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​អ្នករបួស​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​ឯកជន​ភូមិ​ផ្សារ​កន្ទួត​។ ចំណែក​វត្ថុតាង​(​ម៉ូតូ​) យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់​តាម​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម