ការសម្តែងល្ខោនខោលទ្រង់ទ្រាយធំ​ នៅទឹកដីសៀមរាបអង្គរដើម្បីជាការ​អបអរសាទរខួប១ឆ្នាំ នៃការដាក់​បញ្ចូលល្ខោនខោល ក្នុងបញ្ជីសម្បត្តិ​បេតិកភណ្ឌ

1674
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីអរូបីយនៃមនុស្សជាតិនាពេលកន្លងមកនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះ របស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោរថែមទៀត នៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះដែរ ជាថ្ងៃខួប១ឆ្នាំ (២៨ វិច្ឆិកា ២០១៨ – ២៨ វិច្ឆិកា ២០១៩) នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។

នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ក៏មានការរៀបចំសម្តែងល្ខោនខោលទ្រង់ទ្រាយធំ នៅទឹកដីសៀមរាបអង្គរ ដើម្បីជាការអបអរសាទរខួប១ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនឹងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ។

ក្រៅពីការសម្តែងល្ខោនខោលពីសំណាក់សិល្បករចំនួន ២៨០នាក់ នៅទីលានជល់ដំរីហើយនោះ គឺមានកម្មវិធីទទួលអាហារប្រពៃណីខ្មែរ សម្រាប់ ភ្ញៀវទេសចរដែលចូលរួមប្រមាណ ៣០០០នាក់ផងដែរ ដើម្បីផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ដ៏សំបូរបែបរបស់ខ្មែរ។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកដាក់ចូលក្នុងបញ្ជី បេតិកភ័ណ្ឌពិភព អរូបីយនៃមនុស្សជាតិ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។
ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីអរូបីយនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះ របស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោរថែមទៀត នៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក។

គួររំលឹកថា «ល្ខោនខោល» ដែលជាស្នាដៃសិល្បៈបុរាណដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូស ម្រេចដាក់ចូលក្នុងបញ្ជី បេតិកភ័ណ្ឌពិភព អរូបីយនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម