វេទិកាផ្សព្វផ្សាយនិងពិគ្រោះ​យោបល់​របស់ក្រុមប្រឹក្សា ខេត្តបាត់​ដំបងសម្រាប់ឆ្នាំ២០១លើ៩នៅស្រុក​បាណន់

229
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ នៅសាលប្រជុំសាលាស្រុកបាណន់នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៩ មានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបាត់
ដំបង សម្រាប់ឆ្នាំ២០១៩នៅស្រុកបាណន់ ក្រោមអធិបតីភាពលោក ងួន រតនៈ អភិបាលខេត្តនិងលោកអេ សារ៉ុសមាជិកក្រុមប្រឹក្សាខេត្តតំណាងលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត។

លោក អេ សារ៉ុ សមាជិកក្រុមប្រឹក្សាខេត្តមានប្រសាសន៍ថា គោលបំណងនៃការបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង សម្រាប់ឆ្នាំ២០១៩ នៅស្រុកបាណន់នេះ គឺដើម្បីឲ្យក្រុមប្រឹក្សាខេត្តជម្រាបជូនក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ សហគមន៍ ប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធនានាក្នុងការពិភាក្្សាស្រាយបំភ្លឺអំពីបញ្ហានានាដល់អ្នកចូលរួម ដើម្បីលើកកម្ពស់ការឆ្លើយ​តបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋេស់នៅមូលដ្ឋានរបស់ខ្លួន។ ការផ្ស្ព្វព្វផ្សាយនេះក៍បញ្ជាក់ពីតួនាទី ភារកិច្ចការរបស់ក្រុមប្រឹក្សា ក្នុងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សា គណះអភិបាលខេត្តនិងពិគ្រោះយោបល់និងការឆ្លើយតអំពីបញ្ហាប្រឈម ក្តីកង្វល់ សំណូមពរដែលជាតម្រូវការអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីសិក្សាស្វែងយល់និងរកដំណោះស្រាយឲ្យបានសមស្រប និងឆ្លើយតបឲ្យបានទាន់ពេលវេលាជាពិសេសផ្ស្ព្វព្វផ្សាយពីទិដ្ឋភាពរួមនៃស្ថានភាពអភិវឌ្ឍក្នុងខេត្ត ភាពជោគជ័យនៃបញ្ហាប្រឈមនានានៅក្នុងឆ្នាំក្រោយទៀត។

លោក អេ សារុំ បានបញ្ជាក់ថា ឆ្នាំ២០១៩នេះគឺជាឆ្នាំទី១របស់ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកអាណត្តិទី៣នៃរដ្ឋបាលខេត្តបាត់ដំបង។ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបាត់ដំបងសម្រាប់ឆ្នាំ២០១៩នេះ គឺផ្តោតលើប្រធានបទះការផ្តល់សេវានិងការអភិវឌ្ឋ្ឍមូលដ្ឋានដែលជាភារកិច្ចទី៤ ក្នុងកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ។

បន្ទាប់មកលោកងួន រតនះអភិបាលខេត្តបានបញ្ជាក់ថាក្នុងអាណត្តិទី៣នៃរដ្ឋបាលខេត្តបានចាត់ចែងភារកិច្ចដល់អភិបាលរងខេត្តទាំងអស់ និងរូបលោកផ្ទាល់ចុះធ្វើវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅតាមក្រុង ស្រុកទាំង១៤នៅក្នុងខេត្តបាត់ដំបងដោយទទួលបានបញ្ហាកង្វល់ បញ្ហាប្រឈម និងសំណូមពររាប់រយបញ្ហាហើយយើងបានធ្វើការដោះស្រាយជូនពួកគាត់បានមួយចំនួនធំ។ ចំពោះបញ្ហាណាដែលដោះស្រាយមិនចេញត្រូវ​យកមកពិភាក្សានៅថ្នាក់ខេត្ត និងថ្នាក់ជាតិជាបន្តទៀតហើយយកទៅដោះស្រាយឲ្យពួកគាត់យល់កុំឲ្យមានក្តីកង្វល់បន្តទៀត៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម