ភ្លើង​ឆេះ​ព្រៃ ការរាំងស្ងួតនិងរលក​កម្តៅ​នៅ​អូស្ត្រាលី ធ្វើឱ្យ​ប្រទេស​នេះ​កាន់តែ​ប្រឈម​នឹង​រដូវក្តៅ​ដ៏​អាក្រក់​

421
ចែករម្លែក

​ការិយាល័យ​អាកាសធាតុ​អូស្ត្រាលី​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨ ខែវិច្ឆិកា​ថា​ភាគ​ខាងកើត​អូស្ត្រាលី​ដែល​រង​ភ្លើង​ឆេះ​ព្រៃ និង​ការរាំងស្ងួត នឹង​ទទួលរង​លក្ខខណ្ឌ​អាកាស​​ធាតុ​ក្តៅ​និង​ស្ងួត​បន្តទៀត​នៅ​រដូវក្តៅ​នេះ ដែល​បង្កើន​កំដៅ​អាកាសធាតុ​ក្តៅ​ខ្លាំង​។​

​ការិយាល័យ​ឧតុនិយម​បាន​ព្រមាន​ថា ប្រទេស​នេះ​អាច​រំពឹងថា​នឹង​មាន​រលក​កំដៅ​និង​មាន​ភ្លៀង​ធ្លាក់​តិច​នៅ​តំបន់​ខាងកើត​នេះ​នៅក្នុង​រដូវក្តៅ​ដែល​នឹង​ចាប់ផ្តើម​ពី​ខែ​ធ្នូ​​ដល់​ខែ​កុម្ភៈ​បន្ទាប់​ពី​និទាឃ​រដូវ​មួយ​ក្នុងចំណោ​មនិ​ទាឃ​រដូវ​ស្ងួត​ហែង​បំផុត​។​

​លោក អ៊ែន​ឌ្រូ វ៉ាត​គីន ប្រធានការិយាល័យ​ការព្យាករណ៍​អាកាសធាតុ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​”​យើង​បានឃើញ​សកម្មភាព​ភ្លើង​ឆេះ​ព្រៃ​ខ្លាំង​នៅ​អំឡុង​​និទាឃ​រដូវ ហើយ​លទ្ធភាព​កើត​មាន​ភាព​រាំងស្ងួត​និង​អាកា​ធាតុ​ក្តៅ​ជាង​លក្ខខណ្ឌ​ធម្មតា​នោះ​នឹង​បង្ក​ឱ្យ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខនេះ​”​។​

​និទាឃ​រដូវក្តៅ​និង​ស្ងួត​ហែង​បាន​បណ្តាលឱ្យ​ងាយ​មាន​ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី​ដោយមាន​មនុស្ស​ស្លាប់​ច្រើន​នាក់​និង​ផ្ទះ​ជាង​៥០០ ត្រូវបាន​បំផ្លាញ​ចាប់តាំងពី​ខែ​កញ្ញា​។ ក្រុម​អា​​ជ្ញាធរ​ពន្លត់អគ្គិភ័យ​បាន​ព្រមាន​ថា វា​នឹង​មាន​រឿង​អាក្រក់​កើតឡើង​ទៀត​។​

​ការិយាល័យ​អាកាសធាតុ​បាន​និយាយថា សីតុណ្ហភាព​ស្ទើរតែ​នៅ​ទូទាំង​ប្រទេស​នេះ​ទំនងជា​មាន​អាកាសធាតុ​ក្តៅ​ជាងធម្មតា​ក្នុងពេល​ថ្ងៃ​និង​យប់​៕​ដោយ​៖​សុខា​/sn

ភ្លើង​ឆេះ​ព្រៃ​នៅ​ជិត​ភូមិ​Colo Heights នៅ​ទីក្រុង​ស៊ីដ​នី ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩

ទីតាំងផ្សាយពាណិជ្ជកម្ម