​ទឹកដោះគោ​ខាប់​My Boy​កញ្ចប់​២​គីឡូក្រាម​កាន់តែ​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន

768
ចែករម្លែក

ដោយៈ​សុផល​ភ្នំពេញៈ​ក្រុមហ៊ុន​ទឹកដោះគោ​ខាប់​MyBoy​បាន​ដាក់លក់​ផលិតផល​ទឹកដោះគោ​ខាប់​MyBoy​កញ្ចប់​២​គីឡូក្រាម​របស់ខ្លួន​កាលពី​ខែសីហា​កន្លងទៅនេះ​ជាមួយនឹង​ការពេញចិត្ត​ពី​សំណាក់​អតិថិជន​របស់ ខ្លួន​ជា ពិសេស ម្ចាស់​ហាង កាហ្វេ​និង អ្នក ឆុង កាហ្វេ​ជំនាញ​នានា​។

​កញ្ញា​សុវណ្ណ​ណាគ្រី​ដែលជា​នាយក​គ្រប់គ្រង​នៅ​ឦសាន​កាហ្វេ​បានឱ្យដឹងថា​៖«​ហាង​កាហ្វេ​របស់​ពួកយើង បាន ប្រើប្រាស់ ទឹក ដោះ គោ​ខាប់​MyBoy​ក្នុងការ​បង្កើត​រសជាតិ​កាហ្វេ​ផ្សេងៗ​សម្រាប់​អតិថិជន របស់ ពួក យើង ក៏ ដូច ជា រូប មន្ត សម្រាប់ អតិថិជន ដែល ជា ម្ចាស់ ហាង កាហ្វេ ថ្មីៗ​។​ទឹកដោះគោ ខាប់​MyBoy​មាន​លក្ខណៈពិសេស​ខុសពី​ទឹកដោះគោ​ខាប់​ដទៃៗ​ទៀត​តាមរយៈ​ការផ្តល់​ឱជា​រសផ្អែម​មុត​ខាប់​ក្រាស់​ឈ្ងុយ​ដែល​ធ្វើឱ្យ​កាហ្វេ​ទឹកដោះគោ​នីមួយៗ​មាន​អត្តសញ្ញាណ​ខុសៗ​គ្នា​»​។​

​កញ្ញា​ណាគ្រី​បាន​បន្តថា​៖«​ហើយ​ខ្ញុំ​រឹតតែ​ពេញចិត្ត​នៅពេលដែល​ក្រុមហ៊ុន​ទឹកដោះគោ​ខាប់​MyBoy​បានផ្តល់​ជាមួយនឹង​ដប​ផ្ទុក​ទឹកដោះគោ​ដល់​អ្នក​ឆុង​កាហ្វេ​ពីព្រោះ​វា​ពិត​ជាមាន​សារៈសំខាន់​សម្រាប់ ពួក យើង​ខ្លាំងណាស់ ក្នុងការ​ទុកដាក់​ក៏​ដូច ជា ប្រើប្រាស់ វា ជា ដើម​»​។

​លោក​AssadejChanlohakarnkid​ជា​អ្នកគ្រប់គ្រង​ផ្នែក​លក់​នៅ​តំបន់​ឥណ្ឌូ​ឆៃ​ណា​នៃ​ក្រុមហ៊ុន​FrieslandCampina ដែលមាន​ទីតាំងនៅ​ប្រទេស​ហូ​ឡង់ បាន ឲ្យ ដឹង ថា នេះ គឺជា យុទ្ធសាស្ត្រ មួយ របស់ ក្រុម ហ៊ុន My Boy ក្នុង ការ ស្វែង យល់ ពី តម្រូវ ការ របស់ អតិថិជន និង ផ្តល់ ជូន ពួក គេ នូវ អ្វី ដែល ផ្តល់ អថ​ប្រយោជន៍ ដល់ កិច្ច ការ ងារ របស់ គេ ។​លោក បាន បន្ថែម ទៀត ថា ៖ «​ទឹក ដោះ គោ ខាប់ My Boy កញ្ចប់ ២​គីឡូ ក្រាម មាន លក់ នៅលើ ទីផ្សារ ហើយ ជា មួយ ការ ថែម ជូន ដប ច្រក ដូច្នេះ អតិថិជន អាច ធ្វើ ការ សាក សួរ និង រក ជាវ បាន នៅ តាម ទីផ្សារ ក្នុង ប្រទេស​កម្ពុជា »​។

កញ្ញា ណាគ្រី ក៏ បាន បញ្ជាក់ បន្ថែម ថា​៖ ក្នុង នាម កញ្ញា ជា អ្នក ផ្តល់ ការ ហ្វឹកហ្វឺន​ទៅលើ​ការប្រកួត ឆុង កាហ្វេ ថ្នាក់ ជាតិ ម្នាក់ ដើម្បី ឆុង កាហ្វេ ដ៏ មាន ឱជា​រស និង ទទួល បាន ជោគ ជ័យ អ្នក ឆុង កាហ្វេ ត្រូវ ការ ចាំ បាច់ នូវ គ្រឿង ផ្សំ ដែល មាន រស ជាតិ ឈ្ងុយ ឆ្ងាញ់ និង សម្ភារៈ កាហ្វេ ដែល ងាយ ស្រួល ប្រើ ហើយ My Boy ពិត ជា បានផ្តល់ នូវ តម្រូវ ការ ទាំង នោះ ដល់ ពួក យើង ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម