​រដ្ឋបាលខេត្ត​ព្រះវិហារ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​រួមគ្នា​ថែរក្សា​ទឹក​ទុក​ប្រើប្រាស់​

576
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​រសៀល​ថ្ងៃទី​២៧​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​និង​រដ្ឋបាល​ខេត្តព្រះវិហារ​បាន​ប្រជុំ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​នៃ​រាជរដ្ឋាភិបាល​ស្តីពី​”​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក​”​។​កិច្ចប្រជុំ​នេះ​ដោយ​វត្តមាន​លោក​ប៊ុន​ហាន​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​លោក​គោ​ស៊ុ​បុ​ន​សឿត​អភិបាលរង​ខេត្តព្រះវិហារ​។​

​លោក ប៊ុន ហាន បាន​ថ្លែងថា ក្នុង​ខ្លឹមសារ​សារាចរ​នេះ មិនមែន​ហាមឃាត់​មិនឱ្យ​ប្រើប្រាស់​ទឹក​ទេ តែ​យើង​ត្រូវ​ប្រើ​ដោយ​សន្សំសំចៃ​យើង​ថែរក្សា​ទឹក​ទុក​ហើយក៏​មិនមែន​មានន័យ​ទុក​មិនឱ្យ​ប្រើ​នោះដែរ​។​គឺ​ចង់​សំដៅថា​តើ​យើង​ត្រូវ​ប្រើ​របៀប​ណា​។​លោក​រដ្ឋលេខាធិការ​បា​ន​បន្តថា​តម្រូវការ​ប្រើប្រាស់​ទឹក​ទី​១,​គឺ​ប្រើ​លើ​ស្រូវវស្សា​ឫ​ស្រូវធ្ងន់​និង​ទី​២​គឺ​ត្រូវ​ប្រើ​នៅ​រដូវ​ស្រូវប្រាំង​គឺ​ប្រាំង​២០១៩=២០២០​។​

​ចំពោះ​ស្រូវវស្សា​ដើមរដូវ​វិញ​គឺ​ហាម​ដាច់ខាត​មិនឱ្យ​ធ្វើ​ទេ​។​លោក​បន្តថា​ការរក្សា​ទឹក​ទុក​នេះ​ក្រៅពី​បម្រើឱ្យ​ការងារ​ស្រោចស្រព​គឺ​យើង​ប្រើប្រាស់​ប្រចាំថ្ងៃ​។​ប៉ុ​ន្ត​ត្រូវ​ប្រើ​ដោយ​លក្ខណៈ​សន្សំសំចៃ​មិនមែន​ថា​មិនឱ្យ​ប្រើ​នោះទេ​។​

លោក​គោ​ស៊ុ​ប៊ុន​សឿត​បាន​សំណូមពរ​ដល់​អភិបាល​ក្រុង​/​ស្រុក​ត្រូវ​រៀបចំ​ផែនការ​សហការ​ជាមួយ​ឃុំ​សង្កាត់​ដើម្បី​ផ្សព្វផ្សាយ​បន្ត​នូវ​សារាចរ​ណែនាំ​ដ៏​មាន​សារសំខាន់​នេះ​។​ជាមួយគ្នានេះដែរ​រដ្ឋបាល​ក្រុង​ស្រុក​ត្រូវធ្វើ​របាយការណ៍​ជាបន្ទាន់​មក​រដ្ឋបាលខេត្ត​ដើម្បីឱ្យ​រដ្ឋបាលខេត្ត​បូកសរុប​មើល​លទ្ធភាព​នៅពេលណា​ដែល​យើង​មាន​បញ្ហា​ជួបប្រទះ​ការខ្វះខាត​និង​បាន​ជួយ​ទាន់ពេលវេលា​។​

លោក ចាប កុយ បាន​ថ្លែងថា នៅ​ទូទាំង​ខេត្តព្រះវិហារ មាន​ប្រព័ន្ធធារាសាស្ត្រ​សរុប ១៦៦​កន្លែង បន្សល់​តាំងពី​សម​យ័​ប៉ុលពត​និង​បាន​ជួសជុល​ស្តារឡើងវិញ​ចំនួន​៣២​កន្លែង​និង​បាន​ស្តារ​ប្រឡាយ​បាន​សរុប​១០​ខ្សែ​។​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​កសាង​អាងទឹក​សម្រាប់​គ្រួសារ​កងទ័ព​បាន​ចំនួន ១០​អាង​ផងដែរ​។​

លោក​ប្រធាន​មន្ទីរ​ធនធាន​ទឹកបាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​ប្រើប្រាស់​ទឹក​ដោយ​មានការ​សន្សំសំចៃ​ខ្ពស់ ចៀសវាង​ការបង្ហូរ​ដាក់​ស្រែ​ពេញ​ហូរហៀរ​ចោល ឬ​ពេលខ្លះ​គិតពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដោយមាន​ចេតនា​បូមទឹក​ដើម្បី​ចាប់​ត្រី​ជាដើម​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម