​រកឃើញ​អ្នកឈ្នះ​រង្វាន់ ១ ម៉ឺន​ដុល្លារ ទី​២៥ ទី​២៦ និង​ទី​២៧ ពី​ស្រា​បៀរ​អាន់​ឆ័​រ​

384
ចែករម្លែក

ដោយ​៖ ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ
​ភ្នំពេញ​៖
កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្រា​បៀរ​អាន់​ឆ័​រ បានរៀបចំ​កម្មវិធី ប្រគល់​រង្វាន់​ជូន អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់ មួយ​ម៉ឺន​ដុល្លារ ចំនួន​បី​រូប និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់ មួយ​ពាន់​ដុល្លារ ចំនួន ២៧ នាក់ ពី​កម្មវិធី “​ឈ្នះ​រង្វាន់​ស្រា​បៀរ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ពី​ស្រា​បៀរ​អាន់​ឆ័​រ​” ដោយមាន​ការអញ្ជើញ ចូលរួម​ពី​ថ្នាក់ដឹកនាំ ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័​រ អ្នកឈ្នះ​រង្វាន់ ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​ជាច្រើន​។​

​កម្មវិធី “​ឈ្នះ​រង្វាន់​ស្រា​បៀរ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ពី​ស្រា​បៀរ​អាន់​ឆ័​រ​” ត្រូវបាន​រៀបចំឡើង ជាពិសេស សម្រាប់​អតិថិជន របស់​ស្រា​បៀរ​អាន់​ឆ័​រ ក្នុង​គោលបំណង ថ្លែងអំណរគុណ ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់ របស់​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ ចំពោះ​អតិថិជន ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ សម្រាប់​គ្រប់​កម្មវិធី គ្រប់​ឱកាស​។​

​លោក ភឹម វុ​ទ្ធ​ថា មកពី​ខេត្តតាកែវ អ្នកស្រី ប៉ិន គឹម​ស្រឿ​ន មកពី​ខេត្តកំពត និង​លោក ម៉ៅ ផានិត មកពី​រាជធានី​ភ្នំពេញ ដែលជា​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់ ១ ម៉ឺន​ដុល្លារ ពី​ស្រា​បៀ​អាន់​ឆ័​រ បាន​ប្រសាសន៍ បញ្ជាក់​ដូចគ្នា​ថា កម្មវិធី​ប្រូ​ម៉ូ​សិន របស់​ស្រា​បៀរ​អាន់​ឆ័​រ ពិតជា​ល្អ​ណាស់ ស្រា​បៀរ​អាន់​ឆ័​រ ពិតជា​ប្រគល់​រង្វាន់ ពិតៗ​មែន ហើយ​សូម​អតិថិជន ស្រា​បៀរ​អាន់​ឆ័​រ ទាំងអស់ បន្ត​គាំទ្រ​ស្រា​បៀរ​អាន់​ឆ័​រ ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ធំ ដូច​រូបគាត់​ទាំងបី​។

​កម្មវិធី​ឈ្នះ​រង្វាន់​ស្រា​បៀរ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ពី​ស្រា​បៀរ​អាន់​ឆ័​រ ចាប់ផ្តើម​ពីថ្ងៃ​នេះ រហូតដល់​ដំណាច់ឆ្នាំ​២០១៩​។ រាល់​ការ​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ លោកអ្នក នឹងមាន​ឱកាស​ឈ្នះ​រង្វាន់ ស្រា​បៀរ​អាន់​ឆ័​រ ១​កំប៉ុង ១២​កំប៉ុង ២៤​កំប៉ុង ព្រមទាំង​រង្វាន់​ទឹកប្រាក់ មួយរយ​ដុល្លារ មួយ​ពាន់​ដុល្លារ និង មួយ​ម៉ឺន​ដុល្លារ ពី​ស្រា​បៀរ​អាន់​ឆ័​រ​។ ក្រុមហ៊ុន នឹង​រៀបចំ​ពេលវេលា ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់ ១ ម៉ឺន​ដុល្លារ និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់ ១​ពាន់​ដុល្លារ ដើម្បី​បើក​រង្វាន់​ដ៏​អស្ចារ្យ​នេះ នៅ​ការិយាល័យ រោងចក្រ​ស្រា​បៀរ​អាន់​ឆ័​រ​។​

​ចំពោះ​រង្វាន់​ផ្សេងទៀត លោកអ្នក​អាច​បើក​ភ្លាម នៅតាម​ដេប៉ូ​ចែកចាយ ស្រា​បៀរ​អាន់​ឆ័​រ​។ សូមបញ្ជាក់​៖ ដើម្បី​បើក​រង្វាន់ លោកអ្នក ត្រូវ​បង្ហាញ​សម្បក​កំប៉ុង និង​ក្រវិល​កំប៉ុង ដែល​ឈ្នះ​រង្វាន់​។ សូម​ប្រញាប់​ឡើង​! ជាវ​ស្រា​បៀរ​អាន់​ឆ័​រ ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់ ១ ម៉ឺន​ដុល្លារ រាល់​ខែ​! អ្នកឈ្នះ​បន្ទាប់ អាចជា​រូបអ្នក​!!!
​ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​យើងខ្ញុំ តាមរយៈ​លេខ​៖ 092 333 900 / 010 833 000 ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម