​គ្រោះថ្នាក់​ចរាចរ​៨​លើក​បង្ក​ឱ្យ​មនុស្ស​ស្លាប់​៤​នាក់​និង​របួស​៨​នាក់​

271
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​បានបញ្ជាក់​ថា គិតពី​រសៀល​ម៉ោង​២​ថ្ងៃទី​២៧ ដល់​ម៉ោង ២​រសៀល​ថ្ងៃទី​២៨​ខែវិច្ឆិកា ឆ្នាំ ២០១៩ បង្កឱ្យមាន មនុស្ស ស្លាប់ ៤ នាក់​និង បាន បង្កឱ្យមាន អ្នក រង របួសធ្ងន់ – ស្រាល ៨ នាក់ ។​

​ចំណែក​មូលហេតុ​ដែល​ប​ណ្តា​ល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន​កំណត់​,​មិន​គោរព​សិទ្ធ​បត់​មិន​ប្រកាន់​ស្តាំ​ជាដើម​។​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើនេះ បង្ក ឲ្យ មានការ ខូចខាត យានយន្ត សរុប ជាច្រើន​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​, រថយន្ត​តូច​-​ធំ និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។​

ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូ ទាំង ប្រទេស ថ្ងៃនេះ បាន បញ្ជាក់ ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ១២ នាក់ នៅ ថ្ងៃ ទី ២៨ ខែវិច្ឆិកា​នេះ​គឺ​កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ៨ លើក ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម