មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ជាង​១៧០​នាក់​ទទួល​ការបណ្តុះបណ្តាល​ពី​សហភាព​អឺរ៉ុប​អំពី​សុវត្ថិភាព​គីមី

641
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុ​ជាជាង​១៧០​នាក់​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ​ភ្នំពេញ​បានទទួល​ការបណ្តុះបណ្តាល​ជា​ចម្បង​លើ​ទិដ្ឋភាព​ពាក់ព័ន្ធ​ជាមួយ​សុវត្ថិភាព​គីមី​ក្នុង​រយៈពេល​២​សប្តាហ៍​។​ការបណ្តុះបណ្តាល​នេះ​នៅក្នុង​ក្របខណ្ឌ​នៃ​មជ្ឈមណ្ឌល​កាត់បន្ថយ​ហានិភ័យ​គីមី​, ជីវសាស្ត្រ​, វិទ្យុសកម្ម និង​នុយក្លេអ៊ែរ (CBRN) នៃ គំនិត​ផ្តួចផ្តើម​សំរាប់​ឧត្តមភាព (CoE) របស់​សហភាព​អឺរ៉ុប ។

​សិក្ខាកាម​មួយក្រុម​ត្រូវបាន​ជ្រើសរើស និង​ទទួលបាន ការ បណ្តុះបណ្តាល ឱ្យក្លាយ ជា​គ្រូ​បង្គោល ដើម្បី​ពួកគេ​អាច​ផ្តល់នូវ​ការបណ្តុះបណ្តាល​និង​ការអនុវត្ត​ល្អៗ​បន្ត​ដល់​សិក្ខាកាម​ផ្សេងៗ​ទៀត​នៅ​ទូទាំងប្រទេស​កម្ពុជា​ផងដែរ​។​នៅក្នុង​សិក្ខាសាលា​បណ្តុះបណ្តាល​នេះ​មាន​អ្នកជំនាញ​នានា​អញ្ជើញ​មកពី​វិស័យ​សុខាភិបាល​សាធារណៈ​នៃ​ប្រទេស​អង់គ្លេស​,​វិទ្យាស្ថាន​សន្តិសុខ​អន្តរជាតិ​,​និង​ការគ្រប់គ្រង​គ្រោះអាសន្ន​(ISEMI)​នៃ​ប្រទេស​ស្លូ​វ៉ា​គី​។​

ជាមួយនេះ​មាន​អង្គការ​ដំណោះស្រាយ​យុត្តិធម៌​ព្រហ្មទណ្ឌ​ប្រកបដោយ​ចីរភាព​(SustainableCriminalJusticeSolutions)​ដែលជា​អង្គ​ការមិន​រកប្រាក់​ចំណូល​អឺរ៉ុប​បាន​ដឹកនាំ​សិក្ខាសាលា​ពាក់ព័ន្ធ​ជាមួយ​ប្រធានបទ​ជាច្រើន ដូចជា​ការ លុប​បំ បាត់ សារ ធាតុ គីមី ការ ស្តារឡើងវិញ ការកំណត់​សំណាក​និង​ការកំណត់​អត្តសញ្ញាណ​និង​ការគ្រប់គ្រង​ហានិភ័យ​គីមី​ជាដើម​។

ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា​បាន​សំដែង​នូវ​ការកោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ការចាប់អារម្មណ៍​ក្នុងការ​លើកកម្ពស់​សុវត្ថិ​ភាព​គីមី​និង​សន្តិសុខ​គីមី​នៅក្នុង​ប្រទេស​កម្ពុជា​និង​ទីកន្លែង​ផ្សេងទៀត​ក្រៅពី​ប្រទេស​កម្ពុជា​។​ដោយសារ​វិស័យ​កសិក​ម្ម​និង​ឧស្សាហកម្ម​កាត់ដេរ​ប្រើប្រាស់​នូវ​បរិមាណ​សារធាតុ​គីមី​ដ៏​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​រដ្ឋា​ភិ​បាល​មានការ​យល់ដឹង​យ៉ាងច្បាស់​អំពី​សារៈសំខាន់​នៃ​បញ្ហា​សារធាតុ​គីមី និង​ការចាត់ចែង គ្រប់គ្រង​សារធាតុ​ទាំងនេះ​ឲ្យ​បាន​ត្រឹមត្រូវ​។

អាជ្ញាធរ​ជាតិ​ហាមឃាត់​អាវុធ គីមី​, ជីវសាស្ត្រ​, វិទ្យុសកម្ម និង​នុយក្លេអ៊ែរ (NACW) របស់​កម្ពុជា ដើរតួ​ជា យន្តការ CBRN ថ្នាក់ជាតិ​ជា​អ្នកសម្របសម្រួល​សកម្ម​ភាព​នៃ​វគ្គ​បណ្តុះបណ្តាល​ជាមួយ CBRNCoE​អនុវត្ត​គម្រោង​លេខ​៦១​ស្តីពី​ការគ្រប់គ្រង​សារធាតុ​គីមី​និង​កាកសំណល់​ពាក់ព័ន្ធ​ជាមួយ​សារធាតុ​គីមី​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​អាស៊ី​អ​គ្នេ​យ៍ (SEACHEM) របស់​សហភាព​អឺរ៉ុប​។

​គម្រោង​នេះ​គ្របដណ្តប់​លើ​ប្រទេស​ចំនួន​១០​នៅ​អាស៊ី​អ​គ្នេ​យ៍​និង​មាន​គោលបំណង​ជួយ​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​ជាមួយ​សុវត្ថិភាព​និង​សន្តិសុខ​គីមី​នៅក្នុង​វិស័យ​ច្បាប់​/​លិខិតបទដ្ឋាន​គតិយុត្តិ​ការទប់ស្កាត់​និង​បង្ការ​ការរាវ​រក​ការត្រៀម​បម្រុង​និង​ការឆ្លើយតប​ចំពោះ​ហេតុ​កាណ៍​ពាក់ព័ន្ធ​នឹង​សារធាតុ​គីមី​នេះ​។

​គម្រោង​កាត់បន្ថយ​ហានិភ័យ​គីមី​,​ជីវសាស្ត្រ​,​វិទ្យុសកម្ម​និង​នុយក្លេអ៊ែរ​របស់​សហភាព​អឺរ៉ុប​បានទទួល​ការឧបត្ថម្ភ​មូលនិធិ​ពី​សហភាព​អឺរ៉ុប​ហើយ​គម្រោង​នេះ​ត្រូវបាន​អនុវត្ត​រួមគ្នា​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​យុត្តិធម៌ និង ឧក្រិដ្ឋកម្ម​អន្តរ​តំបន់​របស់​អង្គការសហប្រជាជាតិ (UNICRI)​និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​រួម (JRC)​របស់​គណៈកម្មាធិការ​អឺរ៉ុប​។​

​គម្រោង​នេះ​ត្រូវបាន​រៀបចំ​ដោយមាន​ការជួយ​គាំទ្រ​បច្ចេកទេស​ពី​អង្គការ​អន្តរជាតិ​និង​តំបន់​រដ្ឋ​សមាជិក​របស់​សហភាព​អឺរ៉ុប​និង​ដៃគូ​ពាក់ព័ន្ធ​ផ្សេងទៀត​តាមរយៈ​សហប្រតិបត្តិកា​រ​ស្អិតរ​មួ​ត​និង​មាន​ប្រសិទ្ធិភាព នៅ​ថ្នាក់ជាតិ តំបន់ និង​អន្តរជាតិ​។ គម្រោង​នេះ មានការ​ចូ ល​រួម​ពី​ប្រទេស​ដៃគូ​ចំនួន ៦១ នៅក្នុង​តំបន់ និង​ពិភពលោក ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម