​ក្មេង​តូច​ម្នាក់​ដើរ​រ​ឆ្លងផ្លូវ​ត្រូវ​រថ​យន្ត​បុក​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​

365
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​កុមារី​រងគ្រោះ​ម្នាក់​បាន​ដើរ​ឆ្លងផ្លូវ​ដួល​ក៏ត្រូវ​រថយន្ត​បើកបរ​ដោយ​ស្ត្រី​ម្នាក់​បុក​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​បញ្ជូនទៅ​មន្ទីរពេទ្យ​ស្លាប់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវ​បេតុង​ខាងជើង​វត្ត​ទួល​ប្រហែល​៥០០​ម៉ែត្រ ក្នុងភូមិ​ស្ពាន​ខ្ពស់​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩ ។

​សព​កុមារី​រងគ្រោះ​ឈ្មោះ​ហ៊ាង ស្រី​កែវ អាយុ​៦​ឆ្នាំ​ស្នាក់​ជាមួយ​ឪពុកម្តាយ​នៅក្បែរ​កន្លែងកើតហេតុ​។ រថយន្ត​បង្ក​ម៉ាក់​SCION​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2T2285​បើក​ដោយ​ស្ត្រី​ម្នាក់​។
​ក្រោយពេល​កើតហេតុ​ភ្លាម​សមត្ថកិច្ច​បាន​ឃាត់​អ្នកបើកបរ​និង​រថយន្ត​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​បាន​រថយន្ត​យកទៅ​កាន់​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​នៃ​ស្នងកា​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម