​រដ្ឋមន្ត្រី​ធនធានទឹក​ផ្តល់​ស្ពានថ្ម​និង​ស្ថានីយ​បូមទឹក​ខ្នាត​ធំ​ដល់​អ្នក​កំពង់ស្ពឺ​

419
ចែករម្លែក

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ក្នុងឱកាស​ចុះ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក​នៅ​ខេត្តកំពង់ស្ពឺ​នា​ព្រឹក​ថ្ងៃទី​២៨​ខែវិច្ឆិកា រដ្ឋមន្ត្រី ក្រសួង​ធនធានទឹក និង ឧតុនិយម បានសម្រេច​ផ្តល់​ស្ពានបេតុង​មួយកន្លែង​កាត់​ប្រឡាយ​មេ​រលាំង​ជ្រៃ​ខាងជើង​ត្រង់ចំណុច​ភូមិ​ទួល​ធ្នង់​សង្កាត់​រកា​ធំ​ក្រុង​ច្បារមន និង ចាត់​អ្នកបច្ចេកទេស​ចុះ​ធ្វើការ សិក្សា​បន្ទាន់ ក្នុង​ការតំឡើង​ស្ថានីយ បូម​ខ្នាត ធំ មួយគ្រឿង សម្រាប់​ជួយ​ដល់ ស្រុក សំរោង​ទង គងពិសី និង​ស្រុក​បសេដ្ឋ ។​

​លោក​លឹម​គានហោ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​អមដំណើរ​ដោយ​ប្រធាន​អនុប្រធាន​មុខព្រួញ​ខេត្តកំពង់ស្ពឺ កណ្តាល រាជធានី​ភ្នំពេញ​និង​ថ្នាក់ដឹកនាំ​ក្រសួង​ជាច្រើនរូប​បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ផ្សព្វផ្សាយ​សារាចរ​លេខ​១១​សរ​ណន​ចុះ​ថ្ងៃទី​២១​ខែវិច្ឆិកា​ឆ្នាំ​២០១៩​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក​នៅ​សាលប្រជុំ​ខេត្តកំពង់ស្ពឺ​។​

​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សារាចរ​ខាងលើនេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​វ៉ី​សំណាង​អភិបាលខេត្ត​មន្ត្រីរាជការ​កងកំលាំង​ប្រដាប់អាវុធ​មន្ទីរ​នានា​ជុំវិញ​រដ្ឋបាលខេត្ត​អភិបាល​នៃ​គណៈ​អភិបាលស្រុក​-​ក្រុង​ប្រធាន​ក្រុមប្រឹក្សាឃុំ​សង្កាត់​និង​ប្រធាន​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​ទូទាំង​ខេត្ត​ស​រុ ប ប្រមាណ​ជិត​៣០០​នាក់ ។​

​ក្នុងឱកាស​នេះ​លោក​វ៉ី​សំណាង​អភិបាលខេត្ត​កំពង់ស្ពឺ​បានធ្វើ​សេចក្តីរាយការណ៍​ពី​ភាព​រីកចំរើន​និង​បញ្ហា​ប្រឈម​មួយចំនួន​ពាក់ព័ន្ធ​នឹង​គ្រោះទឹកជំនន់ ការ ខ្វះខាត​ទឹក​សម្រាប់​បង្កបង្កើនផល និង ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃរ ប ស់ បង ប្អូ ន ប្រជាពលរដ្ឋនៅក្នុង​ខេត្ត នា​បណ្តា​ឆ្នាំកន្លងមក​និង បាន​សំណូមពរ​ដល់ លោ ក រដ្ឋ មន្ត្រី​ឱ្យ​បង្កើត​អាងទឹក ប្រព័ន្ធធារាសាស្ត្រ​ឲ្យ​បាន​ច្រើន​ថែមទៀត​និង សាង សង់ ស្ថានីយ​បូមទឹក​ខ្នាត​ធំ​មួយកន្លែង ដើម្បី​ផ្គត់ផ្គង់​ទឹក​ដល់​ស្រុក​ចំនួន​៣ របស់​ខេត្ត​។​

​លោក​លឹម​គានហោ​រដ្ឋមន្ត្រីក្រសួង​ធន​ថា​ន​ទឹក​និង​ឧតុនិយម​បានលើកឡើង​នៅក្នុង​ឱកាស​នេះ​ថា​ការប្រែប្រួល​អាកាសធាតុ​ជា​ប្រធានបទ​មួយ​ដ៏​សំខាន់​សម្រាប់​ពិភពលោក​ទាំងមូល​ដែល​យើងទាំងអស់គ្នា​ត្រូវ​យកចិត្តទុកដាក់ ជា​ពិ សេ ស​លើ​បញ្ហា​សន្តិសុខ​ទឹក ជាក់ស្តែង​ចាប់ពី​បច្ចុប្បន្ន​រហូតដល់​ពេល​មាន ភ្លៀង ធ្លាក់​សារជាថ្មី​នៅក្នុង​ឆ្នាំ ២០២០ ខាងមុខ ។

​បន្ទាប់ពី​ទទួលបាន​សារាចរ​ថ្នាក់ដឹកនាំ​របស់​ក្រសួង​ដែល​ទទួល​មុខព្រួញ​ទាំង​២៥​រាជធានី​ខេត្ត​បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់​ដើម្បី​អនុវត្ត​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​យល់​ជ្រួតជ្រៀប​និង​ទូលំទូលាយ​ពី​សារៈសំខាន់​របស់​ទឹក​ក្នុងន័យ​ធ្វើយ៉ាងណា​ចូលរួម​គ្រប់គ្រង​និង​ថែរក្សា​ទឹក​ឲ្យ​បានល្អ​ប្រសើរ​ចៀសវាង​មាន​សភាព ការណ៍​កើតឡើង​ដូច​ឆ្នាំ ២០១៥-២០១៦ ។

​នៅក្នុង​ឱកាស​ខាងលើនេះ​លោក​រដ្ឋមន្ត្រី​បានសម្រេច​ផ្តល់ជូន​ស្ពានបេតុង​មួយកន្លែង​កាត់​ប្រឡាយ​មេ​រលាំង​ជ្រៃ​ខាងជើង ត្រង់ចំណុច​ភូមិ​ទួល​ធ្នង់ សង្កាត់ រកា​ធំ ក្រុង​ច្បារមន និង ចាត់​អ្នកបច្ចេកទេស ចុះ​ធ្វើការ​សិក្សា​ជាបន្ទាន់​ក្នុងការ​តម្លើង​ស្ថានីយ​បូម​ខ្នាត​ធំ​មួយគ្រឿង​សម្រាប់​ជួយ​ដល់​ស្រុក​សំរោង​ទង គងពិសី និង​ស្រុក​បសេដ្ឋ​។​

​គួរ​រំលឹក​ឱ្យដឹងថា​ចាប់តាំងពី​រាជរដ្ឋាភិបាល​បានចេញ​សារាចរ​ណែនាំ​ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក​រួចមក​មន្ត្រី​គ្រប់មុខ​ព្រួ​ង​ទាំង​២៥​រាជធានី​ខេត្ត​របស់​ក្រសួង​ធ​ធាន​ទឹក​និង​ឧតុនិយម​បាន​ចុះ​ស្ងាត់​អស់ពី​ក្រសួង​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​សារាចរ​នេះ​នៅតាម​មូលដ្ឋាន​ដែល​ខ្លួន​ទទួលខុសត្រូវ​៕S/


លោក​លឹម​គានហោ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​ស្តីពី​ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក​នៅ​ខេត្តកំពង់ស្ពឺ​(​ធនធានទឹក​)​ពលរដ្ឋ​ចូលរួម​ស្តាប់​ការផ្សព្វផ្សាយ​សារាចរ​ណែនាំ​ស្តីពី​ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក​នៅ​ខេត្តកំពង់ស្ពឺ​

ទីតាំងផ្សាយពាណិជ្ជកម្ម