ហ្វ្រែ​ង ឡាំ​ផាត រិះគន់ រ៉ូ​ស បា​ឃ្លី បន្ទាប់ពី​ខ្សែបម្រើ​រូបនេះ​រាំ​ដោះអាវ​នៅ​រង្គសាល​

328
ចែករម្លែក

លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) បាន​ចោទប្រកាន់​កីឡាករ រ៉ូ​ស បា​ឃ្លី (Ross Barkley) បានបង្ហាញ​ភាព​កង្វះ​វិជ្ជាជីវៈ បន្ទាប់ពី​ត្រូវបាន​ថត​វីដេអូ​ឃើញ​ខ្សែបម្រើ​រូបនេះ រាំ​ដោះអាវ​នៅ​រង្គសាល​ក្នុង​ទីក្រុង​ឌូ​បៃ​។​
​ ​
ខ្សែបម្រើ ដែលមាន​បញ្ហា​របួស​ច្រើន​រូបនេះ​បាន​ចូល​ហ្វឹកហាត់​កាលពី​ថ្ងៃ​អង្គា​រ៍ ប៉ុន្តែ​មិន ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ក្រុម​ជម្រើស​ដំបូង​សម្រាប់​ការប្រកួត​នៅ​ក្រុម​ខណ្ឌ​ឆេ​ម​ពាន​លី​ក​ជាមួយ​ក្រុម Valencia ទេ​។​
​ ​
ព័ត៌មាន​នេះ​កើតមាន បន្ទាប់ពី​មានការ​បង្ហាញ​សកម្មភាព​ស្រើបស្រាល​នៅក្រៅ​ទីលាន ប្រកួត អំឡុងពេល​សម្រាក​ជា​លក្ខណៈ​អន្តរជាតិ​។​
​ ​
នេះ​គឺជា​លើក​ទី​២​ហើយ​នៅ​រដូវ​កាល​នេះ ដែល​កីឡាករ បា​ឃ្លី បង្ហាញ​ឥរិយាបថ​គ្មាន វិន័យ​។ មុនពេល​ធ្វើដំណើរ​ប្រកួត​ជាមួយ​ក្រុម Lille កាលពី​ខែកញ្ញា បា​ឃ្លី មាន​ជម្លោះ ជាមួយ​អ្នកបើករថយន្ត​តាកស៊ី​ជុំវិញ​រឿង​កំពប់​ដំបូង​ចំណិត​។​
​ ​
នៅពេលនោះ ឡាំ​ផាត បាន​ហៅ បា​ឃ្លី ថា ជា​មនុស្ស​អត់​យល់​ការ ហើយ​កាលពី​ថ្ងៃ​អង្គារ គ្រូបង្វឹក​រូបនេះ​បាន​ព្រមាន​ខ្សែបម្រើ​រូបនេះ​ជា​លើក​ទី​២៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ រ៉ូ​ស បា​ឃ្លី (Ross Barkley)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ