​រថយន្តកុង​តឺន័​រ ឡើងស្ពានមិន រួច​​ រអិលថយក្រោយ កិនម៉ូតូ ២​គ្រឿង

463
ចែករម្លែក

ដោយៈ សាវ​រក្ស​/​ភ្នំពេញៈ​រថយន្តកុង​តឺ​ន័​រមួយគ្រឿង ធ្វើដំណើរឡើង ស្ពាន ព្រះមុនីវង្សថ្មីដល់ពាក់កណ្តាលស្ពាន​ស្រាប់ តែរអិលថយក្រោយវិញ​កាច់ក្បាល រថយន្តត្រឡប់កៀបជាប់នឹងទូកុងតឺន័​រួច​កិនម៉ូតូ ២​គ្រឿង បណ្តាលឱ្យ​រង​ការ ខូចខាត តែ​មិនមានអ្នករងរបួស ។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅ​គល់ស្ពាន​ព្រះមុនីវង្ស​ថ្មី​(​ហៅ​ស្ពាន​ច្បារអំពៅ​ថ្មី​) ស្ថិតក្នុង​ភូមិ​ព្រែ​កតា​នូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ​កាល ពីវេលាម៉ោង ២:១៥​នាទី រំលង អ​ធ្រា​ត្រ ឈានចូល​ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩​។

​ប្រភពព័ត៌មាន ពីម្ចាស់ម៉ូតូរងគ្រោះ ឈ្មោះ លី សុខា ភេទ​ប្រុស អាយុ 39​ឆ្នាំ មុខរបរ ចុងភៅ ស្នាក់នៅសង្កាត់ បឹងទំពុន ខណ្ឌមានជ័យ បាន ប្រាប់ឱ្យដឹង ថា មុនកើតហេតុ គឺគាត់កំពុងជិះម៉ូតូគាត់ ម៉ាក zoomer X ពណ៌ ក្រហម លាយ ស ពាក់​ផ្លាក​លេខ ភ្នំពេញ 1GG-3270 ។​ក៏មានម៉ូតូមួយគ្រឿងទៀត ម៉ាក ស្មាស រ៉េ​វ៉ូ ពណ៌ខ្មៅ ពាក់​ផ្លាក​លេខ កណ្តាល 1D-7153 បើក ដោយ បុរស ម្នាក់ មិន ស្គាល់ អត្តសញ្ញាណធ្វើដំណើរស្របទិសគ្នា​៕S/​Ha