GMS​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​បណ្ដាញ​ទេសចរណ៍​ពី​ប្រទេសមួយ​ទៅមួយ​ទៀត​

319
ចែករម្លែក

ដោយ​មូល​សម្បត្តិ​៖​ភ្នំពេញ​៖​ប្រទេស​ក្នុង​មហា​អនុតំបន់​មេគង្គ​(GMS)​បានបង្ហាញ​ការគាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​បណ្ដាញ​ទេសចរណ៍​ពី​ប្រទេសមួយ​ទៅ​ប្រទេស​មួយទៀត​សំដៅ​រួមចំណែក​ជំរុញ លំហូរ​ទេសចរ​ទស្សនា​គ្នា​ទៅវិញទៅមក ទាំង​ទេសចរ​កម្ពុជា និង​ទេសចរ​ក្នុង​តំបន់ GMS ព្រមទាំង​ទេសចរ​មកពី​ប្រទេស​ទី​បី​។​

​ការឯកភាព​គ្នា​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ក្រុមការងារ​ទេសចរណ៍​លើក​ទី​៤៤​នៃ​ប្រទេស​ក្នុង​មហា​អនុតំបន់​មេគង្គ​ក្រោម​អធិបតីភាព​លោក​ទិ​ត​ចន្ថា​រដ្ឋលេខាធិការ​ប្រចាំកា​នៃ​ក្រសួងទេសចរណ៍​និង​ដឹកនាំ​កិច្ចប្រជុំ​ដោយ​លោក​ថោង​រដ្ឋ​សក្តិ​អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍​និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ក្រសួងទេសចរណ៍​។​

​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​ស្ថាប័ន​ទេសចរណ៍​ជាតិ​នៃ​ប្រទេស​ជា​សមាជិក GMS ដៃគូរ​អភិវឌ្ឍ​មកពី ADB, ASEAN-China Center, ASAEN Korea Center, ASEAN Japan Center, Luxembourg Development PATA, Mekong Institute, Tourism Authority of Thailano(TAT)​និង​បណ្តា​ក្រសួង​
-​ស្ថាប័ន​ពាក់ព័ន្ធ​សរុប​ចំនួន ៧៣​នាក់ ចាប់ពី​ថ្ងៃទី​២៨-២៩​ខែ​វិ​ច្ឆ​កា​ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ​អ​ប្សា​រា​អង្គរ ខេត្តសៀមរាប​។​
​គួរ​បញ្ជាក់ថា នៅ​ឆ្នាំ​២០១៨ ប្រទេស GMS ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​ជាង ៦៧​លាន​នាក់ ។​ក្នុងនោះ​ទេសចរ​កម្ពុជា​មាន​ចំនួន​៦.២​លាន​នាក់​។​កិច្ច​ប្រជុំបាន​ឯកភាព​អនុវត្ត​បន្ត​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​ជាមួយគ្នា​លើ​ផែនការ​សកម្មភាព​រួម ២០២០-២០២៥ ដូចខាងក្រោម​៖

១. ជំរុញ​លំហូរ​ទេសចរ​ទស្សនា​គ្នា​ទៅវិញទៅមក ទាំង​ទេសចរ​កម្ពុជា និង​ទេសចរ​ក្នុង​តំបន់ GMS ព្រមទាំង​ទេសចរ​មកពី​ប្រទេស​ទី​បី​មក​ទស្សនា​ប្រទេស​GMS២.​ការសិក្សា​ទីផ្សារ​និង​ការផ្សព្វផ្សាយ​ទេសចរណ៍​រួមគ្នា​។​៣.​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេ​សចណ៍​នៅ​ច្រករបៀង​ទេសចរណ៍​ភាគខាងត្បូង​៤. ការអភិវឌ្ឍ​ធនធានមនុស្ស​ទេសចរ​ណ៍​។​

៥.​ការគាំទ្រ​គ្នា​ក្នុង​ការជំរុញ​ការវិនិយោគ​លើ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​៦​។​៦.​អង្គប្រជុំ​ក៏បាន​ឯកភាព​ដាក់​ប​ញ្ជូ​ល​នូវ​សកម្មភាព​ថ្មីៗ​ក្នុង​ផែនការ​សកម្មភាព​រួម​(JoinActionPlan)​។​៧.​ការសម្របសម្រួល​ក្នុងការ​ធ្វើដំណើរ​ក្នុង​តំបន់​GMS​។​កិច្ចប្រជុំ​ក៏​ទទួលបាន​នូវ​ការគាំទ្រ​ពី​ដៃគូរ​អភិវឌ្ឍន៍​នានា​លើ​ការអភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​និង​ការអភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ក្នុង​ការតភ្ជាប់​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់ GMS៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម