​អភិបាលខណ្ឌ​មានជ័យ​ប្រកាស​តំបន់​វិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​

380
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​អភិបាលខណ្ឌ​មានជ័យ​ក្នុងនាម​ជា​អាជ្ញាធរ​ដែនដី​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែលមាន​ទីតាំង​ពាក់ព័ន្ធ​នឹង​ការចុះបញ្ជី​ដីធ្លី​នេះ​សូម​ចូលរួម​ចុះបញ្ជី​ដីធ្លី​ឲ្យ​បាន​គ្រប់គ្នាៗ​ចាប់ពី​ពេល​ប្រកាស​តំបន់​វិនិច្ឆ័យ​ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣​។​កម្មវិធី​ប្រកាស​តំបន់​វិនិច្ឆ័យ​ចុះបញ្ជី​ធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ស្ថិតនៅ​ភូមិ​ប្ញ​ស្សី​១ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ដែល មាន​៦​ភូមិ ចុះបញ្ជី​លើក​នេះ​គឺ​អស់ហើយ កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩ ។​

​នាឱកាស​នោះ​លោក​ពេជ្រ​កែវ​មុនី​អភិបាលខណ្ឌ​មានជ័យ​បាន​មានប្រសាសន៍ថា​ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣​ត្រូវអនុវត្ត​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។​នេះ​ជាការ​យកចិត្តទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​តេ​ជោ​ហ៊ុនសែន​និង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​ដែល​បានចេញ​នូវ​កម្មវិធី​ចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​សម្រាប់​រាជធានី​ភ្នំពេញ​និង​ខេត្ត​ដទៃទៀត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ក្នុងនាម​លោក​ជា​អាជ្ញាធរ​ដែនដី​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែលមាន​ទីតាំង​ពាក់ព័ន្ធ​នឹង​ការចុះបញ្ជី​ដីធ្លី​នេះ​សូម​ចូលរួម​ចុះបញ្ជី​ដីធ្លី​ឲ្យ​បាន​គ្រប់គ្នា​ហើយ​ចាប់ពីពេលនេះ​ទៅ​ខ្ញុំ​សុំ​លោក​សូម​ប្រកាស​តំបន់​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​ស្ទឹងមានជ័យ​ជា​តំបន់​វិនិច្ឆ័យ​សម្រាប់​ការចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​ចាប់ពីពេលនេះ​តទៅ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម