​រថយន្ត​ចិន​​បើក​បុក​ពីក្រោយ​រថយន្ត​១​គ្រឿង​ទៀត​ខូច​ខ្ទេច​

253
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​រថយន្ត​មួយគ្រឿង​ត្រូវបាន​រថយន្ត​ជនជាតិ​ចិន​មិន​ស្គាល់​ម៉ាក​បាន​បុក​ពីក្រោយ​បណ្ដាលឱ្យ​ខ្ទាត​ទៅបុក​ផើងផ្កា​ក្បែរ​របង​ផ្ទះ​ពលរដ្ឋ​បណ្ដាលឱ្យ​រង​ការខូចខាត​រថយន្ដ​ស្ទើរតែ​ទាំងស្រុង​ កាលពី​វេលា​ម៉ោង ១:៣០ នាទី​ឈានចូល​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ស្ថិតនៅក្នុងសង្កាត់​គោក​ឃ្លៀង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​និង​កម្លាំង​ជំនាញ​ក៏បាន​ចុះមក​ដល់ ​រួច​ធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ដើម្បី​រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ជាមួយ​ម្ចាស់ផ្ទះ​និង​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម