កុំ​ប្រើ​ឱសថ​បំប៉ន​ផ្លូវភេទ អាល់​ហ្វា ព្រោះ​គ្មាន​ច្បាប់ ហើយ​ផ្សព្វផ្សាយ​បំផ្លើស​

392
ចែករម្លែក

ដោយៈ មេសា
​ភ្នំពេញៈ
ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស ឈ្មោះ អាល់​ហ្វា ( ALPHA ) ដែល​កំពុង​ផ្សព្វ ផ្សាយ នៅលើ​ហ្វេ​ស​ប៊ុ​ក ឈ្មោះ កំលាំង​ពិត នៃ​បុរស គឺជា​ឱ​ស​គ្មាន​បញ្ជិកា និងគ្មាន​ច្បាប់​ពី​ក្រសួងសុខាភិបាល ហើយ​ថែមទាំង ផ្សព្វផ្សាយ​ភូតកុហក បោកប្រាស់ បំផ្លើស​ហួស​ពី​ការពិត គ្មាន​មូលដ្ឋាន វិទ្យាសាស្ត្រ​ត្រឹមត្រូវ ដូចជា ៖ ធំ វែង រឹង រួមភេទ​បានយូរ និង ជួយ​ព្យាបាល​ខ្សោយបេះដូង ក្រលៀន ទឹកនោមផ្អែម លើសឈាម តម្រងនោម សន្លាក់ ក្រពេញ​ប្រូ​ស្តា​ត ផ្តល់​ថាមពល ដល់​រាងកាយ អ្នក​អត់​កូន​យូរ​ឆ្នាំ ក៏​ជួយ​ឱ្យ​មានកូន​ផងដែរ ។ នេះ​គឺជា​សេចក្តីប្រកាស របស់​ក្រសួងសុខាភិបាល នៃ ព្រះរាជាណាចក្រ​កម្ពុជា ។​

​សេចក្តីប្រកាស​ដដែល បាន​បន្ថែមថា សូម​សា​ធារ​ជន​ទាំងអស់ ឈប់​ជឿ​ការផ្សព្វផ្សាយ ឃោសនា​ភូតកុហក បោកប្រាស់ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ខាងលើ ព្រមទាំង​ឈប់​ប្រើប្រាស់ ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស ឈ្មោះ ALPHA គ្មាន​បញ្ជិកា នេះ​តទៅទៀត ហើយ​ក្រសួងសុខាភិបាល តម្រូវឱ្យ​ម្ចាស់ គ​ណី​ហ្វេ​ស​ប៊ុ​ក ខាងលើ ត្រូវ​បញ្ឈប់​ការនាំ​ចូល លក់ ឬ ចែកចាយ និង ផ្សព្វផ្សាយ​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស ឈ្មោះ ALPHA គ្មាន​បញ្ជិកា នេះ​ជាបន្ទាន់​។​

​ក្រសួងសុខាភិបាល នឹងមាន​វិធានការ​តឹងរឹង ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ កំលាំង​ពិត នៃ​បុរស ដែល​នាំចូល លក់ ចែកចាយ និង ផ្សព្វផ្សាយ ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស ឈ្មោះ ALPHA គ្មាន​បញ្ជិកា តាមផ្លូវ​ច្បាប់ ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​ឱសថ ជា​ធរមាន ។​

​សេចក្តីប្រកាស​ដដែល បាន​សង្កត់ធ្ងន់ថា ករណី​បាន​ជួប ឬ ប្រទះឃើញ​ជន​ណា កំពុង​លក់ ចែកចាយ ឬ ផ្សព្វផ្សាយ​ផ្សព្វផ្សាយ ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស ឈ្មោះ ALPHA គ្មាន​បញ្ជិកា សូម​ប្រញាប់​ផ្តល់ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម​ពី នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខា​ពេទ្យ និង គ្រឿងសម្អាង សូម​ទំនាក់ទំនង តាម​ទូរស័ព្ទ​លេខ ០១១ ៥៧៤ ៧៨៧ និង ០១២ ៩៨៣ ៣៣៤ ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម