គម្រោង​អភិវឌ្ឍន៍​MESONG​និង​WONDERDEVELOPMENT​ចុះហត្ថលេខា​ភាពជា​ដៃគូ​ជាមួយ​ធនាគារ​កាណាឌីយ៉ា​និង​Keystone-Savills

429
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​MESONG​និង WONDER DEVELOPMENT បាន​ចុះហត្ថលេខា​ភាពជា​ដៃគូ​ជាមួយ​ធនាគារ​កាណាឌីយ៉ា​និង​KeystoneSavills​។​ពិធី​ចុះហត្ថលេខា​នេះ បាន​ត្រូវធ្វើឡើង​នា​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នា​២០១៩ នៅ​សណ្ឋាគារ​រូស​វូដ រាជធានី​ភ្នំពេញ​។​

ភាពជា​ដៃគូ​នេះ​បាន​ឆ្លុះ​ញ្ចាំ​ង​ឱ្យឃើញ​ពី​ដំណើរ​ឈានទៅ​មុខ​ដ៏​ធំ​មួយ​ឆ្ពោះទៅរក​និមិត្តរូប​ផ្នែក​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅក្នុង​រាជធានី​ភ្នំពេញ​។​តំណាង​ភ្នាក់ងារ​លក់​អចលនៈទ្រព្យ​ជិត​៣​រយ​នាក់​មកពី​ហុងកុង​, ចិន​, និង​កម្ពុជា​បានធ្វើ​ជា​សាក្សី​ចំពោះ​ការចុះហត្ថលេខា​លើ​ភាពជា​ដៃគូ​នេះ​។

​ក្រោម​កិច្ចព្រមព្រៀង​នេះ​ធនាគារ​ពាណិជ្ជកម្ម​ដ៏​ធំជាងគេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​ធនាគារ​កាណាឌីយ៉ា​នឹង​ក្លាយជា​ដៃគូ​ផ្លូវការ​នៃ​សេវាកម្ម​ប្រាក់កម្ចី សម្រាប់​អតិថិជន​ដែល​ចង់​ទិញ គម្រោង​MESONG ។ ក្នុងពេល​ជាមួយគ្នា​នោះ ទីភ្នាក់ងារ​ប្រឹក្សា​លំដាប់​ពិភពលោក​, ក្រុមហ៊ុន Keystone-Savills ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​គ្រប់គ្រង​អចលនទ្រព្យ​របស់​ក្រុមហ៊ុន MESONG ។​

​លោក​SunnySoo​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​KeyStoneSavills​បាន​មានប្រសាសន៍ថា​“​ខ្ញុំ​មាន​សេចក្តី​រីករាយ​ដែល​បានមក​ទីនេះ​និង​ជា​ផ្នែក​មួយ​នៃ​គំរោង​MESONG​។​ខ្ញុំ​គិតថា​ក្រុមហ៊ុន​ទាំងពីរ​មាន​តំលៃ​និង​ចក្ខុវិស័យ​ប្រហាក់ប្រហែលគ្នា​ហើយ​យើង​ជឿជាក់ថា​យើង​អាចបង្កើត​បទពិសោធន៍​ពិសេស​សំរាប់​អ្នក​រាល់គ្នា​នៅក្នុង​MESONG”​។

​លោក​MaverickHui​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​WONDERDEVELOPMENT​បាន​ថ្លែងឱ្យដឹងថា​MESONG​គឺជា​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​WONDERCAPITALGROUP​ដែល​ត្រូវ​បានកំណត់​គោលដៅ​ជា​ខុន​ដូ​ខ្ពស់​ជាងគេ​ដែលមាន​ទីតាំង​ស្ថិតនៅ​កោះ​ពេជ្រ​ជាទី​ដែល​រួមបញ្ចូល​គ្នា​រវាង​បរិយាកាស​រស់នៅ​បែប​ទំនើប​,​តំបន់​ពាណិជ្ជកម្ម​,​និង​ក្លិប​កម្សាន្ត​ដ៏​ប្រណីត​ហើយ​វា​ជា​និមិត្តរូប​នៃ​ការរស់នៅ​ដ៏​សម្បូរបែប​និង​ធ្វើឱ្យមាន​ភាព​ប្រណីត​តាម​ស្តង់ដារ​។​

​គម្រោង​MESONG​ប្រមូលផ្ដុំ​អ្នកជំនាញ​ដែល​ទទួលបាន​ពានរង្វាន់​ពី​ជុំវិញ​ពិភពលោក​រួមទាំង​អ្នក​រចនា​ដែល​ទទួលបាន​ពានរង្វាន់​ជនជាតិ​អង់គ្លេស​-​លោក​NOVOARCHITECTS,​អ្នក​រចនាសម្ព័ន្ធ​និង​មេកានិច​លំដាប់​ពិភពលោក​-​លោក​MOTTMACDONALD,​អ្នក​រចនា​ផ្នែក​ខាងក្នុង​និង​ជា​អ្នកគ្រប់គ្រង​គម្រោង​ដែល​បាន​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន​ហុងកុង​SANBASECORPORATION,​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ដ៏​ល្បីល្បាញ STUDIO 5 INTERNATIONAL, KEYSTONE-SAVILLS និង CURRIE & BROWN, ។​

​លោក​បាន​បន្ថែមថា​ក្រុមហ៊ុន​MESONG​មិន​ត្រឹមតែ​យើង​បាន​ប្រមូល​ក្រុម​ល្អ​បំផុត​នៅ​ទូទាំង​ពិភពលោក​ដើម្បី​កសាង​ប៉ុណ្ណោះ​ទេ​យើង​ក៏​ទទួលបាន​ការជឿទុកចិត្ត​និង​ការគាំទ្រ​ពី​ដៃគូ​ក្នុងស្រុក​ដែលមាន​កិត្យានុភាព​ដើម្បី​បម្រើ​ផងដែរ​។​ប៉ុន្តែ​ផ្លូវ​ឆ្ពោះទៅរក​ភាពជោគជ័យ​នឹង​មិនដែល​បញ្ចប់​ឡើយ​បើ​គ្មាន​ការសហការ​ពី​បណ្តាញ​លក់​និង​ភ្នាក់ងារ​ដែល​ជួយ​ភ្ជាប់​អចលនទ្រព្យ​ជាមួយ​អតិថិជន​ដែលមាន​សិទ្ធិ​និង​ល្បីល្បាញ​។​

នៅក្នុង​ព្រឹត្តិការណ៍​នេះ​វិ​ញ្ញាប​ន​ប័ត្រ​និង​លិខិត​សរសើរ​ជាច្រើន​ត្រូវបាន​ប្រគល់ជូន​ទីភ្នាក់ងា​រ​ដែល​បាន​ចូលរួម​គាំទ្រ​យ៉ាងខ្លាំង​ក្នុងតួនាទី​របស់​ពួកគេ​ដែល​រួមមាន​សម្ព័ន្ធ​ក្រុមហ៊ុន Century 21 Property League, ក្រុមហ៊ុន Prime One Real Estate Cambodia Co. , Ltd និង​ក្រុមហ៊ុន Delta Asia Financial Group ហុងកុង​។

​លោក Raymond Qiu នាយក​ផ្នែក​លក់​នៃ​ក្រុមហ៊ុន WONDER DEVELOPMENT និង​លោក Paco Yang​នាយក​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​WONDERDEVELOPMENT​បានប្រកាស​ជា​ផ្លូវការ​“​កម្មវិធី​លើកទឹកចិត្ត​ដល់​ការលក់​បណ្តាញ​MESONG”​របស់​MESONG​ដល់​តំណាង​ភ្នាក់ងារ​អចលនទ្រព្យ​រាប់រយ​នាក់​មកពី​ហុងកុង​ចិន​និង​កម្ពុជា​។​

​លោក​RaymondQiu​បាន​គូសបញ្ជាក់ថា​“​យើង​ពិត​ជាមាន​ទំនាក់ទំនង​ជាមួយ​បណ្តាញ​ដៃគូ​របស់​យើង​ទាំង​អស់ហើយ​យើង​នឹង​ផ្តល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​អ្នក​ទាំងអស់គ្នា​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​បំផុត​”​។ លោកស្រី ជី​ជី ចាន់ ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន WONDER CAPITAL GROUP​រួមជាមួយ​ក្រុម​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​WONDERDEVELOPMENT​បានធ្វើ​ពិធី​ប្រកាស​ជា​ផ្លូវការ​នៃ​ការលក់​របស់​គម្រោង​Mesong៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម