​តុលាការ​ឃុំខ្លួន​ជនសង្ស័យ​ពីរ​នាក់​ដែល​រកស៊ី​ជួញដូរ​គ្រឿងញៀន​

304
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​រសៀល​ថ្ងៃទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ចៅក្រម​សាលាដំបូង​ខេត្តបាត់ដំបង​បានសម្រេច​ឃុំខ្លួន​ជនសង្ស័យ​ពីរ​នាក់​ដែល​រកស៊ី​ជួញដូរ​គ្រឿងញៀន​ក្រោយពេល​កម្លាំង​នគរបាល​ខេត្ត​បញ្ជូន​ជនសង្ស័យ​ទាំងពីរ​នាក់​មកដល់​សាលាដំបូង​។​

​លោក​សុខ​និមល​នាយការិយាល័យ​ស្តីទី​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​មានឈ្មោះ​លឿម ចាន់​ដេ​ត ភេទ​ប្រុស​អាយុ​២២​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​ស្វាយ​ធំ​ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ​ខេត្តបាត់ដំបង​។​ឈ្មោះ​ស្រេង​ងួន​ស្រៀ​ង​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​នៅ​ភូមិ​ជំនីក​ឃុំ​អន្លង់​វិល​ស្រុក​សង្កែ​ខេត្តបាត់ដំបង​។​
​ដកហូត​វត្ថុតាង​មួយចំនួន​រួមមាន​:-​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​ថង់​ប្លា​ស្តិ​ក​ចំនួន​១​ថង់​ទម្ងន់​១,៤៨​ក្រាម​-​ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង​-​ម៉ូតូ​ចំនួន​១​គ្រឿង​និង​សម្ភារៈប្រើប្រាស់​មួយចំនួនទៀត​។​ក្នុងចំណោម​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ​ជនសង្ស័យ​ឈ្មោះ​លឿម​ចាន់​ដេ​ត​ត្រូវបាន​សមត្ថកិច្ច​ធ្លាប់ធ្វើ​ការអប់រំ​ជាច្រើន​ដង​ហើយ​តែ​មិន​កែ​ទើប​ឈានដល់​ការឃាត់ខ្លួន​តែម្តង​៕S/

​ ​ ​រូប​ថ​តៈ​ជនសង្ស័យ​ទាំងពីរ​នាក់​និង​វត្ថុតាង​

ទីតាំងផ្សាយពាណិជ្ជកម្ម