​ពីរ​នាក់​ម្តាយ​និង​កូន​ទៅ​ឃ្វាលគោ​បាន​ស្លាប់​ដោយ​លង់​ទឹកស្រះ​

703
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​ជា​រឿង​សោកសៅ​ក្នុង​គ្រួសារ​មួយ​ដោយ​២​នាក់​ម្តាយ​និង​កូន​ទៅ​ឃ្វាលគោ​បាន​ស្លាប់​ដោយ​លង់​ទឹកស្រះ នៅ​ចំណុច​គោក​វ​ល្លិ៍​យាវ នៅ​ខាងត្បូង​ភូមិ​កក់ ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ កាលពី​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃទី​២៧​ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​លោក​វរសេនីយ៍​ឯកមាស​ប្ញ​ទ្ធី​អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ​បានឱ្យដឹងថា​៖​ជនរងគ្រោះ​ជា​ម្តាយ​ឈ្មោះ​អួន ស៊ីន ភេទ​ស្រី​អាយុ ៤៨​ឆ្នាំ​នៅ​ភូមិ​កក់ ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ និង​កូនប្រុស​ឈ្មោះ តឿ​តើយ​អាយុ​៩​ឆ្នាំ​។​មុនពេល​កើតហេតុ​២​នាក់​ម្តាយ​និង​កូន​នៅ​ព្រឹក​នោះបាន​នាំគ្នា​ដេញគោ​ទៅ​ឃ្វាល​នៅ​ចំណុច​គោក​វ​ល្លិ៍​យាវ​ពី​ភូមិ​កក់​ប្រមាណ​ជា​២.៥០០​ម៉ែត្រ​។​

​លុះដល់​ល្ងាច​មិនឃើញ​ម្តាយ​និង​កូន​វិល​ត្រឡប់មកផ្ទះ​វិញ​ឃើញតែ​គោ​មកដល់​ផ្ទះ​ទើប​ក្រុមគ្រួសារ​និង​អ្នកភូមិ​ក៏​នាំគ្នា​ទៅរក​មើល​ក៏​ប្រទះឃើញ​ស្បែកជើង​ចំនួន​២​គូ​និង​ធុង​ដាក់​ត្រី​នៅលើ​ខ្នង​ស្រះ​ក៏​នាំគ្នា​ចុះ​រាវរក​ក្នុង​ទឹកស្រះ​ក៏​ប្រទះឃើញ​សព​ម្តាយ​និង​កូន​ក៏​នាំគ្នា​ស្រង់​មក​យកមក​ផ្ទះ ។​

លោក​វរសេនីយ៍​ឯកមាស​ប្ញ​ទ្ធី​បាន​បន្តថា​៖​កម្លាំង​នគរបាល​ជំនាញ​បច្ចេកទេស​វិ​ទ្យ​សាស្ត្រ​និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​និង​គ្រូពេទ្យ​សង្ស័យថា​គ្រោះ​លង់ទឹក​នេះ​អាច​កូន​ចុះ​ងូតទឹក​លង់​មុន​។​ម្តាយ​ឃើញ​កូន​លង់​ក៏​ចុះទៅ​ជួយ​ស្រង់​ហើយក៏​លង់​ស្លាប់​ទាំង​២​នាក់​តែម្តង​៕S/


រូបថត​៖​រឿង​សោកសៅ​ក្នុង​គ្រួសារ​មួយ​៖២​នាក់​ម្តាយ​និង​កូន​ទៅ​ឃ្វាលគោ​បាន​ស្លាប់​ដោយ​លង់​ទឹកស្រះ នៅ​ស្រុក​ព្រះនេត្រព្រះ (​រូប​៖ ប​.​ជ័យ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម