ភស្តុតាង​ផូ​សិ្វ​ល​ជាច្រើន​ក្នុង​កូនភ្នំ​នានា​នៅ​ខេត្តបន្ទាយមានជ័យ​បញ្ជាក់​ពី​ភាពចំណាស់​រាប់លាន​ឆ្នាំ​នៃ​ទឹកដី​ខ្មែរ​

537
ចែករម្លែក

ដោយ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​ភស្តុតាង​ផូ​សិ្វ​ល​ជាច្រើន​ដែល​អ្នកជំនាញ​រកឃើញ​ក្នុង​ស្រទាប់ដី​និង​ផែន​ថ្ម​នៃ​ក្រុម​កូនភ្នំ​នានា​នៅ​ក្រុង​សិរីសោភ័ណ​និង​ស្រុក​ក្រុង​ខ្លះទៀត​នៅ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់ថា​ទឹកដី​នគរ​ភ្នំ​ដែល​បច្ចុប្បន្ន​គឺ​ប្រទេស​កម្ពុជា​យើង​ជា​អតីត​ទឹកសមុទ្រ​ហើយ​មាន​អាយុ​ដ៏​ចំណាស់​យូរលង់​រាប់លាន​ឆ្នាំ​មកហើយ​។​

​នេះ​បើ​យោង​ផ្នែក​នៃ​ខ្លឹមសារ​បទ​បង្ហាញ​ក្នុងពេល​បើក​សិក្ខាសាលា​ស្តីពី​ការកំណត់​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​វប្បធម៌​កាលពី​ថ្ងៃទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩​កន្លងមក​នៅ​សាលប្រជុំ​មន្ទីរ​បរិស្ថាន​ខេត្តបន្ទាយមានជ័យ​ដែលមាន​សិក្ខាកាម​ចូលរួម​ជាង​៨០​នាក់​។​

ក្នុងន័យ​ស្រដៀង​គ្នា​លោក​យឹម​លី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​លោក​អោម​ចន្ថា​អភិបាលរង​ខេត្ត​បន្ទាយ​មា​ជ័យ​ថ្លែងថា​៖​សិក្ខា​សាល​ពិគ្រោះ​យោបល់​ជា​ផ្នែក​មួយ​ដើម្បី​ឆ្លើយតប​ទៅ​និង​គោលដៅ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ប្រមូល​ធាតុ​និង​បង្កើន​ការចូលរួម​របស់​សហ​គម​ន៍​ថែរក្សា​ការពារ​និង​អភិរក្ស​សម្បត្តិ​បេ​តិ​គិ​ភ័​ណ្ទ​ជាតិ​នៅក្នុង​តំបន់ការពារធម្មជាតិ​។​

​លោក ម៉ុម​ថា​នី​រដ្ឋលេខាធិការ​ស្រ​សួង​បរិស្ថាន​បាន​មានប្រសាសន៍​ដែរ​ថា​៖​បច្ចុប្បន្ន​ដោយសារ​កំណើន ប្រជាជន មានការ​កើនឡើង​តម្រូវការ​ទីផ្សារ​ដី ការប្រែប្រួល​អាកាសធាតុ​និង​ការបំពុល​បរិស្ថាន​ជាដើម បានធ្វើ​ឲ្យ​ធនធានធម្មជាតិ​និង​សម្បត្តិ​បេតិកភណ្ឌ​ដែលមាន​តម្លៃ​ប្រវត្តិសាស្ត្រ​បាន​សឹករេចរឹល​និង​ទទួល រង​នូវ​ផលប៉ះពាល់ ។

​ដោយឡែក​នៅ​ខេត្តបន្ទាយមានជ័យ​សព្វ​ថ្ងៃនេះ​ក៏មាន​សកម្មភាព​ឈូសឆាយ កាប់ឆ្ការ​ដុត​និង​រុករាន​ដីព្រៃ​របស់​រដ្ឋ​ដោយ​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ​មាន​តំបន់ការពារទេសភាព​ប្រាសាទបន្ទាយឆ្មារ​តំបន់​អភិរក្ស​សត្វព្រៃ​រនាមដូនសំ​ដើម្បី​កាន់កាប់​ជា​កម្មសិទ្ធិ​និង​លក់​ទិញយក​ប្រយោជន៍​ផ្ទាល់ខ្លួន​ជាដើម​។​

​លោក​បាន​បន្តថា​ដោយឡែក​ក្នុង​ដី​និង​ផែន​ថ្ម​នៃ​កូនភ្នំ​នានា​នៅ​ក្រុង​សិរីសោភ័ណ​ក៏​ដូច​នៅ​ស្រុក​ដទៃទៀត​អ្នកជំនាញ​បាន​រកឃើញ​នូវ​ភារៈ​រស់​ជាច្រើន​ដែល​ស្លាប់ទៅ​រាប់​ដែន​លាន​ឆ្នាំ​មកហើយៗ​ក្លាយជា​ផូ​ស្វិ​ល​ដែលមាន​តម្លៃ​បញ្ជា​ក់នូវ​ភស្តុតាង​សម័យមុន​និង​បុរេប្រវត្តិ​នៃ​កំនើត​នគរ​ភ្នំ​ឬ​ប្រទេស​កម្ពុជា​ដ៏​ចំណាស​ដែល​ដើម​ឡើ​យិ​នេះ​ក៏​ជា​ទឹកសមុទ្រ​ដែរ​។​

លោក​បន្តថា​ប៉ុន្តែ​គួរអោយ​ស្តាយ​ណាស់​ដែល​ផូ​ស្វិ​ល​ទាំងនោះ​បាន​រង​ការគំរាមកំហែង​និង​បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ដោយ​មនុស្សលោក​ហេតុនេះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​សហគមន៍​ត្រូវ​រួមគ្នា​ការពារ​ឡើងវិញ ៕S/

រូបថត ៖ ភស្តុតាង​ផូ​សូ​ិ​ល​ជាច្រើន​ក្នុង​ក្រុម​កូនភ្នំ​នានា​នៅ​ខេត្តបន្ទាយមានជ័យ បញ្ជាក់​ពី​ភាពចំណាស់​រាប់លាន​ឆ្នាំ​នៃ​ទឹកដី​ខ្មែរ (​រូប​៖​ភ្នំ​ស្វាយ​)​


ទីតាំងផ្សាយពាណិជ្ជកម្ម