ធ្វើ​ដូចម្តេច​ទើប​ច្បាស់​ខ្ញុំ​មាន​ជំងឺ​រលាក​ក្រពេញ​ប្រូ​ស្តា​ត​?

478
ចែករម្លែក

ការ​រលាក​ក្រពេញ​ប្រូ​ស្តា​ត​ច្រើនតែ​ធ្វើ​រោគវិនិច្ឆ័យ​ដឹង​តាមរយៈ​ការវិភាគ​លើទឹក​នោម​របស់​អ្នកជំងឺ និង​ការពិនិត្យ​លើ​ក្រពេញ​ប្រូ​ស្តា​ត​។ ​ចំពោះ​ការពិនិត្យ​គឺ​គ្រូពេទ្យ​ត្រូវ​ប្រើ​ម្រាមដៃ​លូក​ចូល​ទៅតាម​រុន្ធ​គូថ​ដើម្បី​ស្ទាប​លើ​ស្ថានភាព​របស់​ក្រពេញ​ប្រូ​ស្តា​ត​ដើម្បី​ដឹងថា​ក្រពេញ​នោះ​ធម្មតា ឬ​មិនធម្មតា​។ ជា​ម្តងម្កាល គ្រូពេទ្យ​ក៏​អាច​នឹងធ្វើ​តេស្ត​លើទឹក​រំអិល​ដែល​ចេញពី​ក្រពេញ​ប្រូ​ស្តា​ត​ផងដែរ​។​

​ពេលខ្លះ ការ​ម៉ាស្សា​ក្រពេញ​ប្រូ​ស្តា​ត​ត្រូវបាន​ធ្វើឡើង​ដើម្បី​ប្រៀបធៀប​ទៅលើ​ទឹករំអិល​របស់​ក្រពេញ​នេះ​ទាំង​មុន និង​ក្រោយពេល​ម៉ាស្សា​។ ដោយសារតែ​ខ្លាច​មានការ​ប​ង្កោ​គ​ចូលទៅក្នុង ចរន្តឈាម​ក្នុងពេល​ពិនិត្យ​ដោយ​លូក​រុន្ធ​គូថ ដូច្នេះ​គេ​មិន​ធ្វើ​វា​ក្នុងករណី​ដែល​រលាក ក្រពេញ​ប្រូ​ស្តា​ត​បង្កឡើង​ដោយ​បាក់តេរី​ស្រួចស្រាវ​ឡើយ​។

​ក្រៅពីនេះ មាន​តេស្ត​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​ដូចជា ការរាប់​គ្រាប់​ឈាម (Completed Blood Count, CBC), ពិនិត្យ​ទៅលើ​កម្រិត​អេ​ឡិច​ត្រូ​លីត្រ (Electrolyte Panel), បណ្តុះ មេរោគ​ក្នុង​ឈាម​, គៀរ​សារធាតុ​ដែល​ហៀរ​ចេញពី​បង្ហួរនោម​បើសិន​ជាមាន និង​ពេល ខ្លះ​អាច​នឹង​ពិនិត្យ​លើ​កម្រិត​របស់​សារធាតុ Prostate-specific Antigen (PSA) ទៀតផង​។ ការធ្វើ​តេស្ត​រក​កម្រិត PSA ត្រូវបាន​ប្រើ​ដើម្បី​រកមើល​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ទេ ប៉ុន្តែ​ការកើនឡើង​ចំនួន​របស់​វា​លើសពី​ធម្មតា​ក៏​អាចជា​សញ្ញា​របស់​ជំងឺ​រលាក​ក្រពេញ​ប្រូ​ស្តា​ត​ដែរ​។

​តេស្ត​ផ្សេងៗ​ទឿ​ត​ដែល​អាច​ប្រើ​មានដូចជា Urodynamic Tests (​ពិនិត្យ​ទៅលើ​របៀប ដែល​ប្លោកនោម​បញ្ចេញ​ទឹកនោម​បានល្អ​ប៉ុណ្ណា​បើសិន​ជាការ​រលាក​ក្រពេញ​ប្រូ​ស្តា​ត​កំពុងតែ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​នោម​របស់​អ្នកជំងឺ​), អេកូ​, ស្គេ​ន​, ឆ្លុះ​ក្នុង​ប្លោកនោម និង​ការ​ច្រឹប​សាច់​ក្រពេញ​ប្រូ​ស្តា​តទៅ​ពិនិត្យ​។

​បើសិនជា​អ្នក​កំពុង​តែមាន​អាកា​រៈ​នៃ​ការបង្ក​រោគ​តាមផ្លូវ​ទឹក​មូ​ដ និង​រលាក​ក្រពេញ ប្រូ​ស្តា​ត​ហើយ​នោះ គ្រូពេទ្យ​ប្រហែលជា​ត្រូវការ​តាមដាន​និង​វាយតម្លៃ​កាន់តែច្រើន​បន្ថែម ទៀត​ទៅលើ​ប្រពន្ធ​ទឹក​មូ​ដ​របស់​អ្នក​ក្រែង​មាន​អ្វី​មិនធម្មតា​ដែល​ងាយ​ធ្វើអោយ​ឆ្លង​រោគ​៕ ដោយៈ​health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម