ខេត្ត​យូ​ន​ណាន​ខិតខំ​ស្វែងរក​កិច្ចសហប្រតិបត្តិការ​អន្តរ​ជាតិកា​ន់​តែ​ច្រើន​

414
ចែករម្លែក

កាលពី​ថ្ងៃទី​១៥ ដល់ទី ១៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ពិព័រណ៍​ទេសចរណ៍​អន្តរ​ជាតិចិន ឆ្នាំ​២០១៩ បានប្រារឰ​នៅ​ក្រុង​គុន​មីង​នៃ​ខេត្ត​យូ​ន​ណាន​ដែល​បាន​ទាក់ទាញ​ពាណិជ្ជករ មកពី​ប្រទេស​និង​តំបន់​ចំនួន ៧៥ លើ​ពិភពលោក​។​

​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​ពិព័រណ៍​នេះ​ខេត្ត​យូ​ន​ណាន​បានរៀបចំ​ពន្លា​ពិព័រណ៍​ចំនួន​៥ គឺ​ពន្លា​ពិព័រណ៍​រូបភាព​សំខាន់​ពន្លា​ពិព័រណ៍​ផលិតផល​វប្បធម៌​-​ទេសចរណ៍​ពន្លា​ពិព័រណ៍​ទេ​ចរណ៍​ថែរក្សា​សុខភាព​ពន្លា​ពិព័រណ៍​ទេសចរណ៍​កីឡា​និង​ពន្លា​ពិព័រណ៍​រថយន្ត​ផ្ទះ​(Recreational Vehicle) ដែល​បាន​គ្របដណ្តប់​លើ​គ្រប់​វិស័យ​នៃ​ឧស្សាហកម្ម​ទេសចរណ៍​ខេត្ត យូ​ន​ណាន​។

ម្យ៉ាងទៀត​ខេត្ត​យូ​ន​ណាន​បាន​ខិតខំ​ធ្វើការ​ផ្លាស់ប្តូរ​គ្នា​ជាមួយ​ស្ថាប័ន​គ្រប់គ្រង​សហ គ្រាស សាលារៀន​និង​សមាគម​ទេសចរណ៍​នៃ​បណ្តា​ប្រទេស​នានា​ដើម្បី​ស្វែងរក​ឱកាស​ថ្មី​នៃ​ការធ្វើ​កិច្ចសហប្រតិបត្តិការ​និង​ចែករំលែក​គ្នា​អំពី​កាលានុវត្តភាព​ថ្មី​។​

​កញ្ញា​ថា គី​ណា មកពី​សាធារណរដ្ឋ​ហា​កាស៍​នៃ​សហព័ន្ធរុស្ស៊ី​។ នេះ​ជា​លើក​ទី ១ ដែល ថា គី​ណា​ចូលរួម​ពិព័រណ៍​ទេសចរណ៍​នៅ​ក្រុង​គុន​មីង​។ ថា គី​ណា បាន​ប្រាប់​អ្នក កាសែត ថា​ខេត្ត​យូ​ន​ណាន​ជា​ខេត្ត​សំខាន់​មួយ​ក្នុង​ទីផ្សារ​ទេសចរណ៍​ប្រទេស​ចិន​។ នេះ​ក៏​ជា មូលហេតុ​សំខាន់​ដែល​ខ្ញុំ​មក​ចូលរួម​ពិព័រណ៍​ទេសចរណ៍​នេះ​។ គោលបំណង​សំខាន់ជាងគេ​ដែល​ខ្ញុំ​មក​ខេត្ត​យូ​ន​ណាន​គឺ​បង្កើន​ការផ្លាស់ប្តូរ​ជាមួយ​មិត្ត​យូ​ន​ណាន​និង​ស្វែងរក​ទីផ្សារ​និង​ទាក់ទាញ​ទេសចរ​កាន់តែច្រើន ។​

​ថ្ងៃទី​១៦ ខែវិច្ឆិកា ជា​ថ្ងៃ​បើ​ចំហ​នៃ​ពិព័រណ៍​ទេសចរណ៍​នេះ​។ សិក្ខាកាម​ខ្មែរ ឡាវ ថៃ និង​វៀតណាម ១៦​រូប​ដែល​មក​ចូលរួម​វគ្គ​បណ្តុះបណ្តាល​មន្ត្រីរាជកា​រ​និង​អ្នកសារ ព័ត៌មាន នៃ​ប្រទេស​ទន្លេ​ឡាន​ឆាង​-​មេគង្គ​លើក​ទី​៤​បាន​អញ្ជើញ​ទៅ​ទស្សនា​ពិព័រណ៍​ទេសចរណ៍ នេះ​ដើម្បី​ស្វែងយល់​ពី​ការរីកចម្រើន​នៃ​វិស័យ​ទេសចរណ៍​ខេត្ត​យូ​ន​ណាន​។ នៅមុខ​ស្តង់ ពិព័រណ៍​នៃ​ក្រុមហ៊ុន​ទេសចរណ៍​ចា​ពូ​ទួ​កា ស្រុក​ស្វយ័ត​ជនជាតិ​លី​ស៊ូ​វី​ស៊ី​មណ្ឌល​ស្វយ័ត ជនជាតិ​ទី​បេ​ត៍ទី​ឈី​ង លោក ហេង សុជាតិ​វិសាល​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន រដ្ឋបាល​និង​ហិរញ្ញវត្ថុ​ក្រសួង​ព័ត៌មាន​កម្ពុជា​កំពុង​មើលសៀវភៅ​ផ្សព្វផ្សាយ​ពី​ដំណើរ​ទេសចរណ៍​នៅ​ស្រុក​វី​ស៊ី​ដោយ​ផ្ចិតផ្ចង់​។

​លោក​បាន​បញ្ជាក់ថា​ខ្ញុំ​ចង់​ណែនាំ​ឱ្យ​មិត្តភក្តិ​ខ្ញុំ​ស្គាល់​កន្លែង​ទេសចរណ៍​ដ៏​ស្អាត​នេះ​។ ខ្ញុំ​បានឮ​គេ​និយាយថា​សាំង​គ្រី​ឡា​ជា​ឋានសួគ៌​នៅ​ឋានមនុស្ស​។ ខ្ញុំ​ក៏​ចង់ទៅ​ដើរលេង តំបន់​ដ៏​អាថ៌កំបាំង​នេះ​ក្រោម​ការណែនាំ​ពី​មគ្គទេសក៍​ជំនាញ​។​

ខេត្ត​យូ​ន​ណាន​ជា​ខេត្ត​សំខាន់​មួយ​នៃ​ប្រទេស​ចិន​ដែល​កំពុង​ដើរតួនាទី​ឈានមុខ​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​។ ខេត្ត​យូ​ន​ណាន​សង្ឃឹមថានឹង​អាច​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ទន្លេមេគង្គ​តាមរយៈ​ការរៀបចំ​ពិព័រណ៍​ទេសចរណ៍​នេះ​។​ក្នុង​កិ​ច្ចិ​ប្រជុំ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​ក្នុង​តំបន់​ទន្លេ​ឡាន​ឆាង​-​មេគង្គ​ឆ្នាំ​២០១៩ ដែល​រៀបចំ​នៅ​ថ្ងៃទី ១៥​ខែវិច្ឆិកា ឆ្នាំ ២០១៩ នោះ​តំណាង​ដែល​មកពី ខេត្ត​យូ​ន​ណាន​ខេត្ត​ឈី​ង​ហៃ តំបន់​ស្វយ័ត​ទី​បេ​ត៍​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា​ថៃ និង​វៀតណាម​បាន​ពិគ្រោះ​ពិភាក្សា​អំពី​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​ទន្លេ​ឡាន​ឆាង​-​មេគង្គ​និង​បានរួម​គ្នា​ប្រកាស​“​ចំណុច​ឯកភាពគ្នា​ក្រុង​គុន​មីង​”​។​

​ក្នុង​កិច្ចប្រជុំ​នេះ​លោក វៃ​ឡាយ​ហ្វឺ​ង ចាន់ថា​រ៉ា​ទី​ប្រធាន​មន្ទីរ​ព័ត៌មាន វប្បធម៌​និង ទេសចរណ៍​ក្រុង​វៀងចន្ទន៍​ប្រទេស​ឡាវ​បាន​បញ្ជាក់ថា ខ្ញុំ​សង្ឃឹមថា​ប្រទេស​ទន្លេ​ឡាន ឆាង​-​មេគង្គ​នឹង​ចាត់ទុក​ខេត្ត​យូ​ន​ណាន​ជា​វេទិកា​សំខាន់​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិ ការ​ជាមួយគ្នា​រួមគ្នា​ផ្តល់​ការងាយស្រួល​ដល់​ទេសចរ​ក្នុងការ​ធ្វើដំណើរ​ទៅមក​ជំរុញ​ការផ្សព្វផ្សាយ​ពី​ផលិតផល​ទេសចរណ៍​ព​ន្លឿ​ន​ការតភ្ជាប់​គ្នា​លើកកម្ពស់​គុណភាព​សេវាកម្ម​ទេសចរណ៍​និង​ជំរុញ​ការអភិវឌ្ឍ​ព័ត៌មានវិទ្យា​និង​ធ្វើ​ទំនើបភាវូបនីយកម្ម​នៃ​ឧស្សាហកម្ម​ទេសចរណ៍​ក្នុង​តំបន់​តាមរយៈ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ទំនើប ៕ (​កាសែត​យូ​ន​ណាន​ដេលី​)

​ប្រទេស​ផ្សេងៗ​ចូលរួម​ពិព័រណ៍​ទេសចរណ៍​នៅ​ក្រុង​គុន​មីង​។​

ទីតាំងផ្សាយពាណិជ្ជកម្ម