តេន​ញ៉ា​ជាង​៧០០ ក្បាល​ត្រូវគេ​រកឃើញ​នៅក្នុង​ខួរក្បាល និង​សួត បុរស​ម្នាក់​

556
ចែករម្លែក

តេន​ញ៉ា (tapeworm) រហូតដល់​ទៅជា​ង ៧០០ ក្បាល​ត្រូវបាន​ពិនិត្យឃើញ​ក្នុង​ខ្លួន បុរស​ម្នាក់ រួមទាំង​នៅក្នុង​ខួរក្បាល និង​សួត​របស់គាត់​ផង រយៈពេល​មួយខែ​បន្ទាប់ពី​គាត់ បរិភោគ​សាច់ជ្រូក​មិន​ចម្អិន​។
​ ​
​បុរស​កម្មករ​ឈ្មោះ ជូ ចុង​ហ្វា (Zhu Zhongfa) វ័យ ៤៦ ឆ្នាំ​ដែល​មកពី​ក្រុង​ហាង​ចូ​វ (Hangzhou) ខេត្ត​ចឺ​ជាំ​ង (Zhejiang) ប្រទេស​ចិន ភាគ​ខាងកើត​រូបនេះ​ចេះតែមាន អាកា​រៈ​ប្រកាច់​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ជាប់​គ្នា​។
​ ​
យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានឱ្យដឹងថា​គាត់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ទាំង មាន​អាកា​រៈ​បែកពពុះមាត់ និង​សន្លប់​បាត់ស្មារតី​។​
​ ​
​ក្រុម​វេជ្ជបណ្ឌិត​និយាយថា ពង​តេន​ញ៉ា (tapeworm egg) ដែល​នឹង​ញាស់​ពេញ​រូប​ពេញ រាង​ក្នុង​រយៈពេល​ប្រហែល ២​ខែ​បាន​ចូលទៅក្នុង​ខ្លួន​របស់​អ្នកជំងឺ​តាម​ប្រព័ន្ធ​រំលាយ អាហារ​ហើយ​បាន​ត្បុល​តាម​សរសៃឈាម​ចូលទៅក្នុង​ខួរក្បាល​។​
​ ​
ពង​តេន​ញ៉ា​បាន​ចូលទៅក្នុង​កោសិកា​របស់​រាងកាយ ហើយ​បាន​បង្ក​ដុំ​គីស (cyst) នៅ​ទីនោះ​។ បន្ទាប់មក​ដុំ​គីស​ទាំងនេះ​រលួយ ហើយ​វា​បង្ក​ជា​ដំបៅ​បង្ក​មេរោគ​។​

​បើ​អ្នកមាន​អាកា​រៈ​ដូចជា​ឈឺក្បាល​រ៉ាំរ៉ៃ ស្រវាំងភ្នែក ប្រកាច់ និង​ភ្លេចភ្លាំង​គួរ​ប្រញាប់​ទៅជួប​ពេទ្យ​ជាបន្ទាន់ ព្រោះ​វា​ជា​សញ្ញា​ប្រាប់ថា អ្នក​ប្រហែល​ជាមាន​តេន​ញ៉ា​ច្រើន​នៅក្នុង ខ្លួន​។​

​វេជ្ជបណ្ឌិត ហ័ង ជាន​យ៉ុង (Huang Jianrong) ដែល​មកពី​មន្ទីរពេទ្យ​សាកល វិទ្យាល័យ ឱសថ​សាស្ត្រ​ចឺ​ជាំ​ង ឬ Zhejiang University School of Medicine បាន​បញ្ជា​ឱ្យ​ថត​ស្គែ​ន MRI ទៅលើ​ខួរក្បាល និង​ទ្រូង​។​
​ ​
ជា​លទ្ធផល ការ​ស្គែ​ន​បាន​ពិនិត្យឃើញ​តេន​យ៉ា​រហូតដល់​ទៅ​ជាង ៧០០ ក្បាល​គួរឱ្យ ព្រឺព្រួច​។​
​ ​
វេជ្ជបណ្ឌិត ហ័ង ជាន​យ៉ុង និយាយថា “​យើង​បានសម្លាប់​ពង​តេន​ញ៉ា​ទាំងនោះ​ដោយ​ការ ប្រើ​ថ្នាំ​ប្រឆាំង​ប៉ារ៉ាស៊ីត ហើយ​បានចេញ​វេជ្ជបញ្ជា​ឱ្យ​គាត់​លេបថ្នាំ​ដើម្បី​ការពារ​សរីរាង្គ របស់គាត់ និង​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​បង្កឡើង​ដោយ​ការព្យាបាល​។ ការព្យាបាល ដំណាក់កាល​ទី​១ បានធ្វើ​ដោយ​ជោគជ័យ​រួចហើយ​ក្រោយ​រយៈពេល​មួយ​សប្ដាហ៍​។ ហើយ​ពេលនេះ​យើង​នឹងធ្វើ​តេស្ត​បន្ថែមទៀត​”​។
​ ​
ទោះជា​យ៉ាងណា គ្មាន​ការបញ្ជាក់​ច្បាស់​ថា​តើ​លោក ជូ ចុង​ហ្វា​នឹង​ទទួលរង​ផលប៉ះ ពាល់ រយៈពេល​វែង​បង្កឡើង​ដោយ​ការ​តេន​ញ៉ា ឬ​យ៉ាងណា​ឡើយ​។ ដូចនេះ​យើង​គួរតែ​ប្រុង ប្រយ័ត្ន​ចំពោះ​ការបរិភោគ​សាច់​ឆៅ ព្រោះ​វា​អាច​ផ្ទុក​ដោយ​ពង​ព្រូន ឬ​តេន​ញ៉ា​ដែល យើង​មើលមិនឃើញ​៕ ប្រែ​សម្រួលៈ ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម