ជនបង្កដែលបេីករថយន្តបំបុកនគរ​ បាល​ចរាចរណ៍ខេត្តកណ្តាល បណ្តាល​ឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបាន សមត្ថកិច្ចចាប់ខ្លួនបានហេីយ

317
ចែករម្លែក

ដោយ:ឆាយានាថ/កណ្តាល ៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នេះ សមត្ថកិច្ចចាប់ខ្លួនបានហេីយ ជនបង្កដែលបេីកបំបុកប៉ូលិសចរាចរណ៍បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ។ នេះបេីតាមប្រភពព័ត៌មានច្បាស់ការណ៍ មួយ សុំមិនបញ្ចេញឈ្មោះ ។

បច្ចុប្បន្ននេះ ជនបង្កកំពុងនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល បន្តនីតិវិធីតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា ប៉ូលិសចរាចរណ៍ខេត្តកណ្តាលម្នាក់ បានបាក់ជើងទាំងសងខាងនិងរងរបួសក្បាល ខណៈពេលកំពុងបំពេញភារកិច្ចសម្រួលចរាចរណ៍លើដងផ្លូវ ។

គ្រោះថ្នាក់នេះកើតឡើងវេលាម៉ោង២០ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចស្តុបព្រែកហូរ ក្រុងតាខ្មៅ ។

ករណីនេះបង្កឡើងដោយម្ចាស់រថយន្តTacoma ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2S-3669 ល្មើសបំពានមិនស្តាប់ការបញ្ជារបស់នគរបាលចរាចរណ៍ដែលមានឈ្មោះ ទូច សៅហេង ឲ្យអែបខាង មិនតែប៉ុណ្ណោះថែមទាំងបើកបំបុកបណ្តាលឲ្យប៉ើងនគរបាលចរាចរណ៍ខ្ទាត៥ម៉ែត្រ រួចបានថែមល្បឿនបើករត់គេចទៀត ។

យ៉ាងនេះក្តី ដោយមានការសហការល្អរបស់សមត្ថកិច្ចបានធ្វើការឃាត់បានរថយន្តភ្លាមៗផងដែរ ។ ប៉ុន្តែម្ចាស់រថយន្តបានរត់គេចចេញបាត់ទៅហើយ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម