នគរបាលខណ្ឌពោធិ៍សែនជ័យចាប់​ខ្លួនជនសង្ស័យ៣នាក់ក្រោយធាក់​ប្លន់យកម៉ូតូ១គ្រឿងពីបុគ្គលិកខារ៉ា​អូខេបានសម្រេច

471
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែន ជ័យ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅ៣ ដឹកនាំដោយលោកវរសេនីយ៍ឯកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនបានជាបន្តបន្ទាប់ក្រោយពេលធ្វើសកម្មភាពដេញតាមធាក់ និងប្រើកាំបិតបុ័ងតោគម្រាមកាប់សម្លាប់ទៅលើបុគ្គលិកហាងខារ៉ាអូខេ២នាក់ប្ដីប្រពន្ធប្លន់យកម៉ូតូ១គ្រឿងបានសម្រេចបន្ទាប់មកបានគេចខ្លួនបានរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

កាលពីវេលាម៉ោង ៣និង១៥នាទីជិតភ្លឺថ្ងៃទី២៨ វិច្ចិកា ២០១៩ នៅផ្លូវបេតុងមុខរោងចក្រក្លេតភី ស្ថិតនៅភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

នគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ២នាក់ប្ដីប្រពន្ធបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៍ខ្មៅភ្នំពេញ1HI-0319 មួយគ្រឿងចេញពីធ្វើការនៅហាងខារ៉ាអូខេមួយកន្លែងនៅតាមផ្លូវវ៉េងស្រេងត្រឡប់ទៅផ្ទះជួលខាងលើ ។ខណៈនោះក្រុមជនសង្ស័យបានជិះម៉ូតូដេញតាម។

លុះពេលទៅដល់ត្រង់ចំណុចកើតហេតុក៏បានធាក់ផ្ដួលម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលរួចដកកាំបិតបុ័ងតោគម្រាមកាប់ស្លាប់។ដោយសារមានការភ័យខ្លាចជនរងគ្រោះ២នាក់ប្ដីប្រពន្ធបាននាំគ្នារត់ហើយជនសង្ស័យក៏បានលើកម៉ូតូជិះគេចខ្លួនទៅបាត់ស្រមោល។ ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣នាក់កសាងសុំណុំរឿងបញ្ជូនទៅតុលាការ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម