ក្រុមហ៊ុន​អាកាសចរណ៍​ហុងកុង​ពន្យារ​ពេល​បើក​ប្រាក់ខែ នៅពេល​ការតវ៉ា​ប្រឆាំង​វាយប្រហារ​ទេសចរណ៍​

390
ចែករម្លែក

​ក្រុមហ៊ុន​អាកាសចរណ៍​ហុងកុង​(Hong Kong Airlines )​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៩​វិច្ឆិកា​ថា​ខ្លួន​នឹង​ពន្យារ​ពេល​បើក​ប្រាក់ខែ​ដល់​បុគ្គលិក​ខ្លះ​ដោយ​ព្រមាន​ថា​ការងារ​​រកស៊ី​របស់​ខ្លួន​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ចលាចល​នយោបាយ​នៅក្នុង​ទីក្រុង​នេះ​។​

​ការតវ៉ា​ប្រឆាំង​អស់​ពេល​ជិត​៦​ខែ​កន្លងមក​នៅក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នេះ បាន​វាយប្រហារ​វិស័យ​ទេ​ចរណ៍​ដ៏​ខ្លាំង ហើយ​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​បំរើ​ទីក្រុង​នេះ​កំពុងប្រ​​វេ​ប្រវា​ដើម្បី​នៅ​អាច​ដំណើរការ​។​

​ក្រុមហ៊ុន​បាន​និយាយថា​« ធុរកិច្ច​អាកាសចរណ៍​ហុងកុង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ចលាចល​សង្គម​នៅ​ហុងកុង និង​កំពុង​ទទួល​សេចក្តីត្រូវការ​ខ្សោយ​។​ដោយ​ខែវិច្ឆិកា​ជា​រដូវ​ធ្វើ​​ដំណើរ​ទាប ចំណូល​របស់​យើង​បាន​ធ្លាក់ចុះ​គួរអោយកត់សម្គាល់ ដោយ​ប៉ះពាល់​ដល់​ប្រាក់ខែ​នៅ​ខែ​នេះ​»​។​

​មុន​នេះ​ក្នុងឆ្នាំនេះ ក្រុមហ៊ុន​អាកាសចរណ៍​មួយទៀត​HK Express ក៏​សំរេចចិត្ត​កាត់បន្ថយ​ប្រតិបត្តិការ​ខ្លះ​។​

​ឧស្សាហកម្ម​ទេ​ចរណ៍​នៅ​ហុងកុង​បាន​ទទួល​រងគ្រោះ​ខ្លាំង​ដោយសារតែ​ការតវ៉ា​ប្រឆាំង​អូសបន្លាយ​ពេល​៦​ខែ​ដែល​កាន់តែ​ហិង្សា ដោយ​ចំនួន​អ្នក​ទេសចរណ៍​ចូល​ហុងកុង​ធ្លាក់ចុះ​​ពាក់កណ្តាល​។​

​ពាក់ព័ន្ធ​សភាពការណ៍​ហុងកុង ប៉ូលិស​ហុងកុង​កាលពី​ថ្ងៃ​២៩​វិច្ឆិកា​បាន​បញ្ចប់​ការឡោមព័ទ្ធ​សកល​វិទ្យាល័យ​មួយ ដែល​បាន​ក្លាយជា​សមរភូមិ​ចុង​ក្រោយ​រវាង​អ្នក​ប្រឆាំង​តវ៉ា​គាំទ្រ​​លទ្ធិប្រជាធិបតេយ្យ​និង​ប៉ូលិស នៅ​ពេល​ពួក​សកម្មជន​ប្តេជ្ញា​ធ្វើ​ការជួបជុំ​និង​កូដកម្ម​ជា​ថ្មី​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។​

​ការអំពាវនាវ​អោយ​បាតុករ​ចូល​មក​ដង​វិថី​ជាថ្មី​កើត​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​ចិន​និង​មេដឹកនាំ​ហុងកុង​លោកស្រី ការី ឡាំ បដិសេធ​មិន​ធ្វើ​សម្បទាន​នយោបាយ​បន្ថែម ទោះជា​​ក្រុមគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បាន​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​ក្នុង​ការបោះឆ្នោត​ថ្នាក់​មូលដ្ឋាន​កាលពី​ចុង​សប្តាហ៍​៕​ប្រែ​សម្រួល​៖​វាសនា​

ក្រុមគាំទ្រ​លទ្ធិប្រជាធិបតេយ្យ គ្រោង​ធ្វើ​ការជួបជុំ​ទាមទារ​ជា​ថ្មី នៅ​ពេល​ប៉ូលិស​ហុងកុង​បញ្ចប់​ការឡោមព័ទ្ធ​សកល​វិទ្យាល័យ​ហុងកុង​មួយ​

ទីតាំងផ្សាយពាណិជ្ជកម្ម