អ្នក​ឡើង​ភ្នំ​ជន​អាម៉េរិក​ដ៏​ល្បី​ធ្លាក់​ស្លាប់ នៅ​ប្រទេស​ម៉ិក​ស៊ិក​

372
ចែករម្លែក

​ក្រុម​អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨ ខែវិច្ឆិកា​ថា លោក​ប្រ៊ែត ហ្គោ​ប្រាយ អ្នក​ឡើង​ភ្នំ​ជនជាតិ​អាម៉េរិក​ដ៏​ល្បី​នៅលើ​ពិភពលោក បាន​ធ្លាក់​ពី​ភ្នំ​ស្លាប់ ខណៈ​ដែល​​កំពុង​ឡើង​ចំណោត​ថ្មភ្នំ​ខ្ពស់​ត្រង់​មួយ​នៅ ប្រទេស​ម៉ិក​ស៊ិក​។​

​លោក ប្រ៊ែត ហ្គោ​ប្រាយ អាយុ​៣១​ឆ្នាំ និង​មិត្ត​ឡើង​ភ្នំ​ជាមួយ ឈ្មោះ​អាយ​ដាន់ ចា​កូប​សុន ជា​ជាតិ​អាម៉េរិក​អាយុ​២៦​ឆ្នាំ បាន​កំពុង​ឡើង​ភ្នំ​Shining Path​នៅ​រដ្ឋ​ណូវ៉ូ ឡេ​អុង​​ភាគ​ខាងជើង​នៃ​ប្រទេស​ម៉ិក​ស៊ិក កាលពី​ថ្ងៃ​ពុធ នៅ​ពេល​ពួកគេ​បាន​ធ្លាក់​។ នេះ​បើ​យោ​តាម​សេចក្តីថ្លែងការណ៍ មួយ​របស់​រដ្ឋ​នេះ​។​

​ពួក​អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយថា បុរស​ទាំង​២​នាក់​នេះ បានបញ្ចប់​ការឡើង​ភ្នំ​បាន​កម្ពស់​៩០០​ម៉ែត្រ ហើយ​បាន​ធ្លាក់​យ៉ាង​លឿន​នៅពេល​ឧបទ្ទវហេតុ​នេះ​បាន​កើតឡើង​។​

​លោក​អាយ​ដាន់ ចា​កូប​សុន បាន​ធ្លាក់​ទើរ​លើ​ផ្ទាំង​ថ្ម​មួយ ប៉ុន្តែ​លោក​ប្រ៊ែត ហ្គោ​ប្រាយ បាន​ធ្លាក់​ខ្ទាត​ចេញពី​ផ្ទាំង​ថ្ម​នោះ​ហើយ​ធ្លាក់​បន្ត​កម្ពស់​៣០០​ម៉ែត្រ​ទៀត ។​លោក លោក​​ប្រ៊ែត ហ្គោ​ប្រា​យបាន​ស្លាប់​បន្ទាប់ពី​ធ្លាក់​នេះ​។​

​សេចក្តីថ្លែងការណ៍​នេះ បាន​និយាយថា ” លោក​អាយ​ដាន់ ចា​កូប​សុន​បាន​បាក់ក​ជើង​ស្តាំ និង រងរបួស​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ខ្លួនប្រាណ​ហើយ​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​តំបន់​​នោះ​”៕​ដោយ​៖​សុខា​/sn

លោក​ប្រ៊ែត ហ្គោ​ប្រាយ ត្រូ​បាន​គេ​ស្គាល់​ចំពោះ​ការឡើង​ភ្នំ​ដ៏​គ្រោះថ្នាក់ ដោយ​មិន​ប្រើ​ខ្សែពួរ​

ទីតាំងផ្សាយពាណិជ្ជកម្ម