​ចុះ​ពិនិត្យ​តាមផ្លូវ​ជាតិ​ក្រោយពី​ប្រកាស​ឱ្យ​បណ្តាញ​ខ្សែភ្លើង​,​ទូរស័ព្ទ​និង​ស្លាក​ប៉ាណូ​ផុតពី​ដី​៧​ម៉ែត្រ​

375
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​អាជ្ញាធរខេត្ត​កំពង់ចាម​កាលពីដើម​សប្តាហ៍​នេះ​បានប្រកាស​ឱ្យ​បណ្តាញ​ក្រុមហ៊ុន​អាជីវកម្ម​នានា អគ្គិសនី​,​ទូរស័ព្ទ​,​និង​ស្លាក​សញ្ញា​ផ្សាយពាណិជ្ជកម្ម​កាត់​ទទឹង​ផ្លូវជាតិ​លេខ ៦ និង​លេខ​៧​លើក​ឱ្យ​ផុតពី​ដី​កម្ពស់​ប្រាំពីរ​ម៉ែត្រ​។​តម្រូវឱ្យ​ផុតពី​ដី​កម្ពស់​ប្រាំពីរ​ម៉ែត្រ​នេះ​ចាប់ពី​ព្រំ​ប្រ​ទស់​ខេត្តកណ្តាល​ដល់​ព្រំប្រទល់​ខេត្ត​ត្បូងឃ្មុំ​។​

​វិធានការ​នេះ​គឺ​ដើម្បី​កែលម្អ​និង​សោ​ភ័​ណ្ឌ​ភាព​តាម​ដងផ្លូវ​សុវត្ថិភាព​ចរាចរណ៍​សាធារណ​:​ពោលគឺ​ក្នុង​គោលបំណង​ដ៏​ចម្បង​លើកកម្ពស់​បរិស្ថាន​ស្អាត​ធ្វើយ៉ាងណា​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​មកលេង​កម្សាន្ត​នៅ​ខេត្ត​ជាប់​ដង​ទន្លេមេគង្គ​មួយ​នេះ​មានការ​កើនឡើង ក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​២០១៩-២០២០​នាពេល​ខាងមុខនេះ​។​

​លោក ជា ក្រូច មន្ត្រី​អ្នក​ពាក្យ​សាលាខេត្ត​កំពង់ចាម និង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ដែល​អមដំណើរ​លោក កែ​វនា​ឫទ្ធិ​អភិបាលរង​ខេត្តកំពង់ចាម​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​២៩​វិច្ឆិកា​ថា​សកម្មភាព​ក្រុមការងារ​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ អង្គភាព​ពាក់ព័ន្ធ​នោះបាន ចុះ​ពិនិត្យ​ដោយផ្ទាល់​ត្រួតពិនិត្យ​លើ ការរៀបចំ​កែលម្អ​សោ​ភ័​ណ្ឌ​ភាព​តាម​ដងផ្លូវ​ជាតិ​លេខ​៦ និង​លេខ​៧​។​

​លោកអ្នក​នាំពាក្យ​បានឱ្យដឹង​ទៀតថា​ជាពិសេស​បណ្តាញ​ខ្សែ​អគ្គិសនី​ខ្សែ​ទូរស័ព្ទ​ខ្សែកាប​អុក​ទិ​ក​និង​ស្លាក​សញ្ញា​ផ្សាយពាណិជ្ជកម្ម​កាក់​ទទឹង​ផ្លូវ​លើក​ឱ្យបាន​កម្ពស់​ប្រាំពីរ​ម៉ែត្រ​ពី​ផ្ទៃដី​។​គឺ​តម្រូវ​តាម​សេចក្តីប្រកាស​ជា​សាធារណ​:​របស់លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​ក្នុងជំនួប​ជាមួយ​មន្ទីរ អង្គភាព និង​បណ្តាញ​ក្រុមហ៊ុន​នានា​កាលពីដើម​សប្តាហ៍​នេះ​។​

​លោក​ប្រធាន​មន្ទីរ​បន្តថា​ជា​លទ្ធផល​នៃ​ការពិនិត្យ​ជាក់ស្តែង​គឺ​ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​តាម​ដងផ្លូវ​បាន​ចូលរួម​សហការ​អនុវត្ត​តាម​សេចក្តីប្រកាស​របស់​អភិបាលខេត្ត​បាន​ស្ទើរ​១០០​ភាគរយ​គិត​មកដល់​ព្រឹក​ថ្ងៃទី​២៩​ខែវិច្ឆិកា ឆ្នាំ​២០១៩៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម