នៅ​បន្ទាយមានជ័យ​ផ្ដល់​អាហារសម្រន់​ដល់​សិស្ស​បឋមសិក្សា​ចាប់ពី​ឆ្នាំ​២០១៩.២០២០​តទៅ​ដែរ​

391
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀប​អាហារសម្រន់​ដល់​សិស្ស​រៀន​សាលាបឋមសិក្សា ចាប់ពី​ឆ្នាំ​សិក្សា​២០១៩-២០២០​តទៅ​។ ដោយឡែក​នៅក្នុង​ខេត្ត​បន្ទា​មានជ័យ ក៏​ទទួល​បានដែរ​។ នេះ​បើ​យោង ក្នុង​កិច្ចប្រជុំ​ការងារ​ប​ច្ឆេ​ក​ទេស​ចម្រុះ​វិស័យ​អបរំ​ថ្នាក់​ខេត្ត​ធ្វើ​កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​

​លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទី​អប់រំ​យុវជន​និង​កីឡា ខេត្តបន្ទាយមានជ័យ បាន​និយាយថា កម្មវិធី​ផ្តល់​ស្បៀងអាហារ​តាម​សាលារៀន ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍ នឹងមាន​ដល់​សិស្សានុសិស្ស​នៅ​សាលារៀន​ចំណេះ​ទូទៅ​រដ្ឋ​ចំនួន​៨១៨​កន្លែង ដែលមាន​សិស្ស​សរុប​ចំនួន​១៥២.៥៩០​នាក់ /​ស្រី​៧៦.០៩៩​នាក់​។​

​លោក​បាន​បញ្ជាក់ថា ក្នុង​ខេត្ត​មាន​គ្រឹះស្ថានសិក្សា មតេយ្យ​សិក្សា​មាន​ចំនួន​៣២៤​កន្លែង បឋមសិក្សា​មាន​ចំនួន​៤១០​កន្លែង អនុវិទ្យាល័យ​មាន​ចំនួន​៥៦​កន្លែង វិទ្យាល័យ​មាន​ចំនួន​២៨​កន្លែង​។​

​លោកស្រី ប៉ុក ណា​ឌី អភិបាលរង​ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍ថា រាជ​រដ្ឋា​បាល​កម្ពុជា តាមរយៈ​ក្រសួង​អប់រំ​យុវជន​និង​កីឡា នឹង​ផ្តល់​ស្បៀងអាហារ​តាម​សាលារៀន​ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍​។ ឯ​អ្នករៀបចំ​អាហារ​គឺ​ចុងភៅ​ម្នាក់​សម្រាប់​សិស្ស​ក្នុង​សិស្ស​ចំនួន​១០០​នាក់​។​

​លោកស្រី​បាន​បន្តថា នេះ​ជាការ​រួមចំណែក​ដល់​ស​ក្តា​នុព​ល​វិស័យ​អប់រំ វិស័យ​កសិកម្ម និង​សេដ្ឋកិច្ច​គ្រួសារ​ក្នុង​សហគមន៍ និង​បង្កើន​សេវា​ទទួល​ការអប់រំ​ប្រកបដោយ​សមធម៌ និង​បរិ​យាប​ន្ន​។​
​វា​នឹង​ជួយ​បង្កើន​ការចុះឈ្មោះ​ចូលរៀន​បាន​ត្រឹមត្រូវ​តាម​អាយុ​តាម​កម្រិត​ថ្នាក់ ជួយ​អោយ​រៀន​បាន​ទៀងទាត់​និង​នៅ​រៀន​រហូត​ចប់​ម៉ោង​សិក្សា ។​ជួយ​កាត់បន្ថយ​ការបោះបង់​ការសិក្សា រក្សា​កំណើន​សិស្ស​មតេយ្យ​និង​បឋមសិក្សា​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម