​មន្ត្រី​មន្ទីរ​សាធារណការ​ថា​នឹង​ថែទាំ​ផ្លូវ​មិនឱ្យ​​ខូច​ដោយសារ​ការដឹក​លើ​ស​ចំណុះ​

296
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ថ្លែង​នៅក្នុង​យុទ្ធនាការ​បណ្តុះបណ្តាល​ស្តីពី​បច្ចេកទេស​ជួសជុល​និង​ថែទាំ​ផ្លូវថ្នល់​និង​កម្មវិធី​ថែទាំ​ផ្លូវ​(RoadCarMobileApp)​។​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាន​ប្តេជ្ញាចិត្ត​ថា​នឹង​ថែទាំ​ជួសជុល​ផ្លូវ​ក្នុង​ខេត្តព្រះវិហារ​ដែល​គ្រប់គ្រង​ដោយ​មន្ទីរ​មិន​ឱ្យមាន​គ្រលុក​សំបុកមាន់​ឡើយ​។​

​លោក​សំលាង​ទ្រី​បាន​បន្តថា​លើកលែងតែ​ផ្លូវ​ក្នុង​ទី​រួម​ខេត្ត​ប៉ុន្តែ​យើង​កំពុងតែ​ខិតខំ​ព្យាយាម​លុប​សំបុកមាន់​។​រហូតដល់​ថ្ងៃនេះ​យើង​កំពុង​ចាប់ផ្តើម​អ៊ុត​AC​បន្តទៀត​ដែល​គ​ម្រើ​ង​ទៅ​ថ្ងៃ​អនាគត​ផ្លូវ​កាត់​ទទឹង​យើង​នឹង​ចាក់​បេតុង​សរសៃដែក​គឺ​ធ្វើ​យកមែន​ទែន​តែម្តង​។​ចំពោះ​ផ្លូវជាតិ​នៅ​ស្រុក​គូលែន​នៅ​ថ្ងៃ​ខាងមុខ​យើង​នឹងធ្វើ​ការពង្រីក​ឲ្យ​ធំ​ជាង​នេះ​បន្ថែមទៀត​។​

​ជាមួយគ្នា​នោះ លោក​ក៏​ចង់​បញ្ជាក់ទៀតថា ឥឡូវនេះ​យើង​មានកម្ម​វិធី (Road Car Mobile App) ហើយ​ពេលដែល​ពុក​ម៉ែ​បងប្អូន​ទាំងអស់ ដើរទៅ​ជួប​ផ្លូវ​គ្រលុក ឬ​សំបុកមាន់​ត្រង់ណា ថ​តប​ញ្ជូ​ល​ក្នុង​ចូល Road Car ។​អ្នក​ដែល​ចូល​មើល​មុនគេ គឺ​សមត្ថកិច្ច​ផ្លូវថ្នល់​និង​ឯង​បើ​ឃើញ ហើយ​ក្រុមការងារ​ផ្លូវថ្នល់​នឹង​ទៅ​ជួសជុល​បាន​ទាន់ពេលវេលា​។​ប៉ុន្តែ​ផ្ទុយ​មកវិញ​បើ​យើង​មានកម្ម​វិធី​នេះហើយ បែ​ជា​ថត​ហើយ​យកទៅ​បង្ហោះ​ហ្វេ​ក​ប៊ុ​ក​នោះ គឺ​ពិត​ជាមាន​ចេតនា​មិនល្អ​ហើយ​។​

​លោក​ប្រធាន​មន្ទីរ​បានបញ្ជាក់​ទៀតថា​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​កន្លងទៅ​តែង​ទទួល​នូវ​មតិ​រិះគន់​ដើម្បី​ស្ថាបនា​ទាំងអស់​។​មន្ទីរ​សាធារណការ​ខេត្ត មិនមែន​ព្រងើយកន្តើយ​ឃើញ​ផ្លូវ​ខូច ជង្ហុគ​មិន​យកចិត្តទុកដាក់​នោះទេ​។​លោ​កថា​ម៉ោង​នេះ​យើង​ចង់ទៅ​មុំ​៣​ទៅ​កំពង់​ស្រឡៅ​បើក​កុង​ទ័​រ​១១០​ឯណោះ​ថ្វីត្បិតតែ​ផ្លូវ​គ្រួស​ក្រហម​។​ប៉ុន្តែ​ធានាថា​មិនមាន​គ្រលុក​សំបុកមាន់​នោះទេ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម