មន្ដ្រី​CPP ៖ តើ​អ្នកណា​ខ្លាច​អ្នកណា ?

1085
ចែករម្លែក

(​ភ្នំពេញ​) ៖ លោក​សុខ ឥសាន មន្ដ្រី​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានលើកឡើង​ក្នុង​បណ្ដាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​ថា “​សម រង្ស៊ី បាន​និយាយថា​គណបក្ស​ប្រជាជន​កម្ពុជា​និង​រាជរដ្ឋាភិបាល​កម្ពុជា ខ្លាច​រូបខ្ញុំ​សម រង្ស៊ី​។ សួរថា​តើ​អ្នករត់​ចោលស្រុក​ខ្លាច ឬក៏​ក្លាហាន​? ហើយ​អ្នក​នៅក្នុង​ស្រុក​ខ្លាច​ឬ​ហ៊ាន​?”​។​
​ ​
​លោក​សុខ ឥសាន បាន​បន្ថែមទៀតថា “​មានតែ​អ្នករត់​ចោលស្រុក​ទេ​ដែល​ខ្លាច​នោះ​គឺ ទី​១. ខ្លាច​ជាប់គុក​,​ទី​២.​ខ្លាច​មិន​ហ៊ាន​ប្រឈម​​នឹង​ច្បាប់ និង​ទី​៣.​ខ្លាច​ដោយ​រស់នៅ​មិន​ចុះសម្រុង​នឹង​ប្រទេសជាតិ​” ។​

​អតីត​ប្រធាន​គណបក្សប្រឆាំង លោក សម រង្ស៊ី បាន​លើកឡើងថា ប្រធាន​គណបក្សកាន់អំណាច សម្តេច​ហ៊ុន សែន​ខ្លាច​ស្រមោល​របស់​​លោក ទើប​ព្យាយាម​កែ​ច្បាប់​ចុះឡើង ក្នុង​បំណង​រារាំង​សកម្មភាព​នយោបាយ​រប​ស់លោក​។​
​ ​
​លោក​សម រង្ស៊ី បាន​សរសេរ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក នៅ​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៧ ថា “​អ្នកដឹកនាំ​ប្រទេស​សព្វថ្ងៃ​មិន​ចាំ​​បាច់​កែ​ច្បាប់​ចុះឡើង ហើយ​មិនចាំបាច់​ខ្លាច​រូបខ្ញុំ ឈ្មោះ​ខ្ញុំ សំឡេង​ខ្ញុំ និង​ស្រមោល​ខ្ញុំ ដល់ ថ្នាក់​ហ្នឹង​ទេ បើ​ពួកខ្លួន​មិន​ធ្វើអំពើ​អាក្រក់​”​។ ​សំណេរ​ខ្លី​ខាងលើនេះ ជា​ខ្លឹមសារ​ដែល​លោក សម រង្ស៊ី បានផ្តល់​បទសម្ភាសន៍​ជាមួយ​វិទ្យុ​បារាំង អន្តរជាតិ (RFI) នៅ​ប្រទេស​ស្វី​ស​៕ ​ដោយ ៖វិបុល

ទីតាំងផ្សាយពាណិជ្ជកម្ម