វេទិការ​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង អាណត្តិ​ទី​៣ សម្រាប់​ឆ្នាំ​២០១៩ នៅ​ឃុំ​តា​ប៊ុន​ស្រុក​សង្កែ​

304
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: នាពេល​ថ្មីៗ​នេះ រដ្ឋបាលខេត្ត​បានរៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង នៅក្នុង​បរិវេណ​វត្ត​តា​ប៉ុន ក្រោម​អធិបតីភាព​លោក សុខ គង់ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក អ៊ុយ សុធា​រី ​អភិបាលរង​ខេត្ត​និង​លោក​យឹម សៀ​ប អភិបាលរង​ខេត្តបាត់ដំបង​។​

​នៅក្នុង​វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​នេះ មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​លើកឡើង​ពី​កង្វល់​បញ្ហា​កង្វះ​ទឹក​ធ្វើស្រែ​ប្រាំង និង​វស្សា បញ្ហា​ប្រឡាយ​បង្ហូរទឹក និង​សំណូមពរ​ជួយ​ជួសជុល​ផ្លូវ​ដែល​ខូចខាត​ដោយ​ទឹកជំនន់​កន្លងមក សុំ​ផ្លូវ​ក្រាល​ក្រាល​ក្រួស​ក្រហម​ជាច្រើន​ខ្សែ បញ្ហា​ល្បែងស៊ីសង​និង​ពិ​សេ​សេ​បញ្ហា​គ្រឿងញៀន កំពុង​វាយលុក​លើ​ក្រុមយុវជន​ធ្វើឱ្យ​ខូចអនាគត ពិសេស​បញ្ហា​សេវាសាធារណៈ​មានការ​យឺតយ៉ាវ​ដូចជា​ធ្វើ​សៀវភៅ​គ្រួសារ ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជាដើម​។​

​លោក សុខ គង់ សមាជិក​ក្រុមប្រឹក្សា​ខេត្ត បានឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ឡើង​ធ្វើការ​ដោះស្រាយ​ជូន​ពួកគាត់​។ បើ​ករណី​ណា​ដោះស្រាយ មិន​ចេញ​ត្រូវ​លើកយក​ទៅ​ដោះស្រាយ​ជាមួយ​ថ្នាក់​ខេត្ត និង​ថ្នាក់ជាតិ​បន្តទៀត​។​

​លោក សុខ គង់ ក៏បាន​សំណូមពរ​សុំឱ្យ​បងប្អូន​គ្រប់​មជ្ឈដ្ឋាន ត្រូវតែ​ចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​រាយការណ៍​ពី​ទីកន្លែង​ដែល​ជនល្មើស បាន​ចែកចាយ​ថ្នាំញៀន​និង​អ្នក​ដែល​កំពុង​ប្រើប្រាស់​គ្រឿងញៀន ដល់​សមត្ថកិច្ច ដើម្បី​ទប់​ស្កាត​ទាន់ពេលវេលា​។ ចំពោះ​អាជ្ញាធរ​ឃំ​ស្រុក ត្រូវ​យកចិត្តទុកដាក់​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ឆាប់រហ័ស និង​មាន​តម្លាភាព​មិនត្រូវ​គិតតែ​បញ្ហា​លុយ​ជាធំ​ទេ ដោយ​ទុកដាក់​ខ្លួន​ជា​ខ្ញុំ​បម្រើប្រជាជន​មិនមែនជា​ចៅហ្វាយនាយ​របស់​ប្រជាជន​ទេ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម