ចែករម្លែក​បទពិសោធ​ន៍​ការងារ​ដល់​និស្សិត​ជិត​បញ្ចប់​ការសិក្សា​

689
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: និស្សិត និង​បុគ្គលិក​ក្រុមហ៊ុន​ជាច្រើន​នាក់​បាន​ចូលរួម​ក្នុង​សិក្ខាសាលា ស្តីអំពី​ការងារ នា​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។​

​សិក្ខាសាលា​នេះ សហការ​រៀបចំឡើង ដោយ​សភាពាណិជ្ជកម្ម​អឺរ៉ុប (Euro-Cham) និង​សាកលវិទ្យាល័យ ភូមិន្ទ​នីតិ សាស្ត្រ​សេដ្ឋកិច្ច ដោយមាន​ការផ្តួចផ្តើម​ពី​ទីភ្នាក់ងារ​ឧ​ត្ត​មសិ​ក្សា​ប្រើប្រាស់​ភាសា​បារាំង​(AUF)​។​

​គោលបំណង​នៃ​សិក្ខាសាលា​នេះ គឺ​បង្ហាញ​នូវ​ការវិវត្តន៍ នៃ​វិស័យ​ឯកជន ល​ក្ខ័​ខណ្ឌ​ការងារ​របស់​ក្រុមហ៊ុន​នានា នៅក្នុង​សភាពាណិជ្ជកម្ម​អឺរ៉ុប និង​ចែករំលែក​បទពិសោធន៍​ការងារ នៃ​បុគ្គលិក​ឆ្នើម​នានា ដើម្បី​តម្រង់ទិស​ក្នុង​អាជីព​ការងារ​ដល់​និស្សិត ដែល​នឹង​បញ្ចប់​ការសិក្សា​នាពេលខាងមុខ​។​

​តំណាង​ក្រុមហ៊ុន​ធំៗ​ចំនួន​៣ គឺ​ក្រុមហ៊ុន Decathlon, ក្រុមហ៊ុន​Khmer Green Charcoal, និង Coca Cola បាន​ចូលរួម​ធ្វើ​បទ​បង្ហាញ នឹងចូលរួម​ចែករំលែក​នូវ​បទពិសោធន៍​ល្អៗ លើ​ការសិក្សា​និង​ការងារ​ដល់​ប្អូនៗ និស្សិត​ផ្តល់ឱកាស​ការងារ និកម្ម​សិក្សា ដល់​យុវជន​ដែល​នឹង​ចុះ​ធ្វើ​កម្មសិក្សា និង​ស្វែងរក​ការងារ​នាពេល​អនាគត​។​

​និស្សិត​ដែល​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ សុទ្ធតែជា​និស្សិត​ឆ្នាំ​ទី​៣​និង​ទី​៤ នៃ​កម្មវិធី​បណ្តុះបណ្តាល​ជា​ភាសា​បារាំង នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​សហការ​ណ៏​បណ្តុះបណ្តាល​ជាមួយ​សាកលវិទ្យាល័យ​មួយចំនួន នៃ​ប្រទេស​បារាំង​។​

​សូមជម្រាបថា Euro-Cham បានរៀបចំ​កម្មវិធី​សិក្ខាសាលា​នេះ ជា​បន្តបន្ទាប់​ជាច្រើន​រួចមកហើយ​ក្រោយពី​បាន ចុះ​អនុសារណៈ​យោគយល់​គ្នា​រវាង​សភាពាណិជ្ជកម្ម និង​ទីភ្នាក់ងារ​ឧ​ត្ត​ម​សិក្សា​ប្រើប្រាស់​ភាសា​បារាំង​(AUF) នា​ឆ្នាំ​២០១៦ ក្នុង​គោលបំណង​បង្កើន​នូវ​ការផ្លាស់ប្តូរ​រវាង​វិស័យ​អប់រំ​បណ្តុះបណ្តាល និង​វិស័យ​ឯកជន បង្ហាញ​នូវ​ទស្សនវិស័យ​របស់​និយោជក ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​នូវ​ការបណ្តុះបណ្តាល​មួយ ដែល​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារការងារ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម