អាជ្ញាធរ​ជាតិ​អប្សរា​ជួបពិភាក្សា​ផ្លាស់ប្តូរ​យោបល់​រវាង​អ្នកជំនាញ​នៃ​ប្រទេស​ទាំង​១០​នៃ​សហគមន៍​អាស៊ាន​

329
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​វិ​ច្ឆ​កា លោក​ជុំ សុភ​មករា អគ្គនាយករង តំណាង​លោក​ហង់ ពៅ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា អនុញ្ញាតឱ្យ​សិក្ខាកាម​មកពី​១០​ប្រទេស​នៃ​សហគមន៍​អាស៊ាន តាមរយៈ​សិក្ខាសាលា​ស្តីពី​មរតក​វប្បធម៌ និង​តួនាទី​ថ្មី​នៃ​សារមន្ទីរ ក្នុង​សហគមន៍​អាស៊ាន ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យ Yoshiaki Ishizawa ប្រធាន​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​នៃ​ប្រទេស​ជប៉ុន ចូលជួប​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​រវាង​មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​សិក្ខាកាម​ទាំង​១០​ប្រទេស​។​

​ក្រៅពី​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​នូវ​បទពិសោធន៍​ល្អៗ​ផ្នែក​នៃ​ការអភិរក្ស និង​ការគ្រប់គ្រង រវាង​មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​សិក្ខាកាម​ទាំង​១០​ប្រទេស ។​

​លោក ជុំ សុភ​មករា បានលើកឡើង​អំពី​កាលប្រវត្តិ​សំខាន់ៗ​នៃ​ការរីកចម្រើន​ក្នុង​រមណីយដ្ឋាន​អង្គរ តួនាទី​របស់​អាជ្ញាធរ​ជាតិ​អប្សរា រួមទាំង​កិច្ចការ​អភិរក្ស​ក្នុង​តំបន់​អង្គរ​កន្លងមក ជូន​ដល់​សិក្ខាកាម​។​

​លោក​សាស្ត្រាចារ្យ Yoshiaki Ishizawa ក៏បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​តែងតែ​គាំទ្រ និង​ឧ​ប​ត្ត​ម្ភ​ដល់​សិក្ខាសាលា​ស្តីពី មរតក​វប្បធម៌ និង​តួនាទី​ថ្មី​នៃ​សារមន្ទីរ ក្នុង​សហគមន៍​អាស៊ាន ដែល​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨​។

លោក​សាស្ត្រាចារ្យ បន្តថា ការគាំទ្រ​នេះ​បានទទួល​ការវាយតម្លៃ​ខ្ពស់​ជាទីបំផុត តាមរយៈ​សន្និសីទ​អន្តរជាតិ​លើក​ទី​២៥​នៃ ICOM (International Council of Museums) កាលពី​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ទីក្រុង​តូ​ក្យូ ថ្មីៗ​នេះ​៕ ល​