តុលាការ​ឃុំខ្លួន​ជន​ម្នាក់​បង្ក​បើករថយន្ត​បំ​បុក​ប៉ូលិសចរាចរ​ខេត្តកណ្តាល​ឱ្យ​រងរបួស​ធ្ងន់

614
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​កណ្តាល​៖​លោក​ហួត​ហ៊ាង​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​សម្រេច​ឃុំខ្លួន​ជនបង្ក​ដែល​បើករថយន្ត​បំ​បុក​លោក​អនុសេនីយ៍ឯក​ទូច​សៅ​ហេង​មន្ត្រីនគរបាល​ចរាចរ​ណ៍​កំពុង​បញ្ជា​ចរាចរណ៍​ការពារ​ក្បួន​ថ្នាក់ដឹកនាំ​ឆ្លងកាត់​បណ្តាលឱ្យ​រងរបួស​ធ្ងន់ធ្ងរ​ដាក់ពន្ធនាគា​រ​បណ្តោះអាសន្ន កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែវិច្ឆិកា​ឆ្នាំ​២០១៩​។

​ជនបង្ក​មានឈ្មោះ ចំណាន សំណាង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ បាន​បើកបរ​រថយន្ត​ម៉ាក​TOYOTA TACOMA​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ​2S3669​ត្រូវបាន​ចោទប្រកាន់​ពីបទ​បើកបរ​ដោយ​ធ្វេសប្រហែស​ខ្ជីខ្ជា​មិន​ប្រុងប្រយ័ត្ន​មិន​គោរព​កាតព្វកិច្ច​បណ្តាល​ឱ្យុ​មាន​របួស​ដល់​អ្នកដទៃ​តាម​មាត្រា​៨៥​នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​២៧​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នៅ​ចំណុច​ស្តុ​ប​ព្រែក​ហូរ ក្រុង​តាខ្មៅ ៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម