នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​ថា​នឹង​លាលែង​ពី​តំណែង​បន្ទាប់ពី​ការតវ៉ា​ដ៏​បង្ហូរឈាម​

294
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ដែល​កំពុងមាន​បញ្ហា​រប​ស់​អ៊ីរ៉ាក់​បានប្រកាស​កាលពី​ថ្ងៃ​សុក្រ​ទី​២៩​វិច្ឆិកា​ថា លោក​នឹង​លាលែង​ពី​តំណែង​ដោយ​គោរព​តាម​បព្វជិត​កំពូល​របស់​ប្រទេស ខណៈ​អំពើហិង្សា​ជាថ្មី​បាន​បង្កើន​ចំនួន​អ្នកស្លាប់​ច្រើនឡើង​ក្នុង​រយៈពេល​ពីរ​ខែ​នៃ​ការតវ៉ា​ប្រឆាំងនឹង​រដ្ឋាភិបាល​។​

​សេចក្តីថ្លែងការណ៍​ជា​លាយលក្ខណ៍អក្សរ​រប​ស់លោក​នាយករដ្ឋមន្ត្រី អា​ឌែ​ល អាប់​ឌែ​ល ម៉ា​ឌី ត្រូវបាន​ស្វាគមន៍​ដោយ​ការអបអរសាទរ​និង​ការ​បន្លឺសំឡេង​តន្ត្រី​ពាសពេញ​ទីលាន​ថា​រៀ​ក្នុង​ទីក្រុង​បា​កដាដ កន្លែង​ដែល​ក្រុមបាតុករ​បាន​ប្រមូល​ផ្តុំគ្នា​តាំងពីដើម​ខែតុលា​ប្រឆាំងនឹង​ក្រុម​អ្នកកាន់អំណាច​ដែល​គេ​ចាត់ទុកថា​ជា​ជន​ពុករលួយ​និង​កញ្ជះ​របស់​មហារ​អំណាច​បរទេស​។​

​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​មហា​បុព្វ​ជិត អា​យ៉ា​តូ​ឡា អា​លី សា​ហ្ស៊ី​ង ធ្វើ​ធម្មទេសនា​ប្រចាំ​សប្តាហ៍​របស់ខ្លួន​ដើម្បី​ជំរុញ​ឱ្យ​សភា​ជំនួស​គណៈរដ្ឋមន្ត្រី លោក​ម៉ា​ឌី​បានសរសេរថា “​ខ្ញុំ​នឹងដាក់​លិខិតផ្លូវការ​ទៅ​សភា ដើម្បី​ស្នើ​សុំឱ្យ​រូបខ្ញុំ​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​”​។​

​លោក​ម៉ា​ឌី​នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ដំបូងបង្អស់​ដែល​ចុះ​ចេញពី​តំណែង​ចាប់តាំងពី​ប្រទេស​អ៊ីរ៉ាក់​បានអនុម័ត​ប្រព័ន្ធ​សភា​បន្ទាប់ពី​ការផ្តួលរំលំ​លោក​សា​ដាម ហ៊ូ​សេន ដោយ​សហរដ្ឋ​អាម៉េរិក​ក្នុង​ឆ្នាំ ២០០៣ ។​

​បាតុករ​ម្នាក់​បាន​ស្រែក​នៅ​ទីលាន​ថា​រៀ ថា “​វា​ជា​ជ័យជម្នះ​ដំបូង​របស់​យើង​ហើយ​យើង​សង្ឃឹមថានឹង​ទទួលបាន​ជ័យជម្នះ​ច្រើន​ទៀត​” ខណៈ​ធុងបាស់​បាន​ចាក់​បទ​ភ្លេង​ស្នេហា​ជាតិ​លាន់​ទ្រហឹង​ចេញពី​ម៉ូតូ​រ៉ឺម៉ក​កង់​បី ដែល​ប្រើ​ដើម្បី​ដឹក​អ្នកស្លាប់​និង​របួស​។​

​យោងតាម​ទិន្នន័យ​សរុប​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP មនុស្ស​ជាង ៤២០ នាក់​បាន​ស្លាប់ និង ១៥.០០០ រងរបួស​ក្នុង​ទីក្រុង​បា​កដាដ​និង​ខេត្ត​ភាគខាងត្បូង​ដែល​សម្បូរ​អ្នក​កាន់​និកាយ​ស៊ី​អ៊ី​ត នៅក្នុង​បាតុកម្ម​ធំ​បំផុត​មិន​ធ្លាប់មាន​ជាច្រើន​ទសវត្សរ៍​៕ ដោយ៖ កញ្ញាដាលីស

បាតុករ​អបអរសាទរ​ការប្រកាស​លាលែង​តំណែង​របស់​នាយករដ្ឋមន្ត្រី អា​ឌែ​ល អាប់​ឌែ​ល ម៉ា​ឌី

ទីតាំងផ្សាយពាណិជ្ជកម្ម