បុរស​ម្នាក់​ត្រូវបាន​រថយន្ត​ច្រូត​អំពៅ​កិន​ស្លាប់​ក្នុង​ក្រុមហ៊ុន​ឈុន​ទ្រី​

657
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: បុរស​ម្នាក់​ស្លាប់​ដោយសារ​រថយន្ត​ច្រូត​អំពៅ​កិន​ស្លាប់ នៅក្នុង​ចម្ការ​អំពៅ​ក្រុមហ៊ុន​ឈុន​ទ្រី​។ ហេតុការណ៍​នេះ កើតឡើង​នៅត្រង់ចំណុច​ភូមិ​រស្មី ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ កាលពី​សៀ​ល​ថ្ងៃទី​២៩​ខែវិច្ឆិកា​ឆ្នា​២០១៩​។​

​មន្ត្រីនគរបាល​ស្រុក​ឱ​រ៉ា​ល់ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​មានឈ្មោះ គង់ ផុន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅក្នុង​ភូមិ​រស្មី ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់​។ មុនពេល​រថយន្ត​ច្រូត​អំពៅ​កិន​ជនរងគ្រោះ​ខាងលើ ស្ត្រី​ម្នាក់​ឈ្មោះ អ៊ី​ម វិ​ន អាយុ​៤៩​ឆ្នាំ ត្រូវជា​ព​ន្ឋ​ជនរងគ្រោះ​បាន​និយាយថា ប្តី​គាត់​បាន​ដើរទៅ​ហូបបាយ​នៅផ្ទះ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​ទាំង​ស្រវឹងស្រា​។ ហើយ​គាត់​បាន​ស្តីបន្ទោស​ឱ្យ​ជនរងគ្រោះ​ថា គិតតែ​ស្រវឹង​មិន​រកស៊ី និង​គេ​ទេ​បើកភ្នែក​មិនទាន់​ស្រវឹង ទើប​ជនរងគ្រោះ​ដើរចូល​ក្នុង​ចម្ការ​អំពៅ​ហើយ​ដេក​។ ប្រភព​បន្តថា រហូតដល់​ម៉ោង​កើតហេតុ​ទើ​ស្ត្រី​ជា​ប្រពន្ធ​ដឹងថា ប្តី​របស់គាត់​ត្រូវ​រថយន្ត​កិន​ស្លាប់​បាត់ទៅហើយ​។​

​ក្រោយ​កើតហេតុ មន្ត្រី​ជំនាញ​បាន​ស្រាវ​ជាវ​រក​អ្នកបើកបរ​រថយន្ត​ច្រួត​អំពៅ​នោះ​មានឈ្មោះ រាជ ភេទ​ប្រុស អាយុ​២២​ឆ្នាំ បើករថយន្ត​ច្រូត​អំពៅ​កិន​ជនរងគ្រោះ​ស្លាប់ ហើយ​បាន​រត់គេចខ្លួន​បាត់ស្រមោល​។​

​ក្រោយពី​មន្ត្រី​ជំនាញ​ពិនិត្យ​សព​ជនរងគ្រោះ​រួច បានប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី វត្ថុតាង​រថយន្ត​ច្រូត​អំពៅ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម