ប៉ូលិស​ឥណ្ឌា​ចាប់ឃុំខ្លួន​បុរស​៤ នាក់​បន្ទាប់ពី​រកឃើញ​សាកសព​នៃ​ជនរងគ្រោះ​ដោយ​ការរំលោភ

459
ចែករម្លែក

​ប៉ូលិស​បាន​និយាយថា​កាលពី​ថ្ងៃ​សុក្រ​ទី​២៩​ខែវិច្ឆិកា​គេ​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​ដើម្បី​ធ្វើការ​សាកសួរ បន្ទាប់ពី​បាន​រកឃើញ​សាកសព​ដុត​ចោល​របស់​ពេទ្យសត្វ​​អាយុ​២៧​ឆ្នាំ​ម្នាក់ ដែល​ត្រូវ​សង្ស័យ​ថា​ត្រូវ​បាន​ចាប់រំលោភ​និង​សម្លាប់​នៅ​ប្រទេស​ឥណ្ឌា​ភាគខាងត្បូង​។ នេះ​ជា​ការរកឃើញ​មួយទៀត​នៃ​អំពើ​ឧក្រិដ្ឋ​ប្រឆាំង​ស្ត្រី​នៅ​ប្រទេស​ឥណ្ឌា​។​

​ស្នងការ​ប៉ូលិស លោក​សាយ​ចា​ណា​បាន​និយាយថា ស្ត្រី​នេះ បាន​បាត់​ខ្លួន​កាលពី​យប់​ថ្ងៃ​ពុធ​ហើយ​សាកសព​របស់​នាង​ត្រូវបាន​រកឃើញ​ដោយ​អ្នក​ដើរកាត់​នៅ​ផ្លូវ​ក្រោម​ដី​មួយ​នៅ​​ក្រៅ​ទីក្រុង​ហាយដេ​រ៉ា​បាត​ក្នុង​រដ្ឋ​ឡេ​ឡាន់​ហ្កា​ណា​។​

​ប៉ូលិស​បាន​និយាយថា ជនសង្ស័យ​ទាំង​នេះ​បាន​ជួយ​ជួសជុល​កង់​ម៉ូតូ​បែក​របស់​នាង​ហើយ​បន្ទាប់មក​បាន​ដឹក​នាង​តាម​រថយន្ត​ដឹកទំនិញ​មួយ​ទៅ​កន្លែង​ស្ងាត់​ដើម្បី​ចាប់​រំលោភ​។​

​លោក​សាយ​ចា​ណា បាន​និយាយថា​នាង​បាន​ទូរស័ព្ទ​លើកចុងក្រោយ​ទៅកាន់​បងស្រី​របស់​នាង​ដោយ​និយាយថា​ម៉ូតូ​របស់​នាង​ខូច ហើយ​នាង​ខ្លាច​ព្រោះ​មនុស្ស​ខ្លះ​ដែល​អង្គុយ​ក្នុង​​រថយន្ត​ដឹក​ទំ​និង​ញ​នោះ កំពុង​សម្លឹង​មើល​នាង​។​

​ប៉ូលិស​ម្នាក់​ទៀត​បាន​និយាយថា សាកសព​របស់​នាង​ត្រូវបាន​រុំ​ក្នុង​ភួយ​ហើយ​ដុត​នៅ​ផ្លូវ​ក្រោម​ដី​នោះ​៕ដោយ៖សុខា/sn

ក្រុម​មន្ត្រីប៉ូលិស ពិនិត្យមើល​កន្លែង​ដែល​សាកសព​នៃ​ស្ត្រី​ពេទ្យសត្វ​នេះ ដែល​ដុត​ចោល​នៅក្រៅ​ទីក្រុង​ហាយដេ​រ៉ា​បាត​កាលពី​ថ្ងៃ​សុក្រ​

ទីតាំងផ្សាយពាណិជ្ជកម្ម