ឆ្មា​ដេក​បើកភ្នែក​ម្ខាង កំពុង​បង្ក​ភាព​ជ្រួលជ្រើម​ពេញ​បណ្ដាញ​ទំនាក់ទំនង​សង្គម​

631
ចែករម្លែក

​ឆ្មា​ញី​មួយ​ក្បាល​ដែលមាន​រហស្សនាម​ថា “​បិសាច​ជញ្ជក់​ឈាម​” ឬ Vampire ដោយ សារ តែ​វា​មាន​ចង្កូម​វែង​យ៉ាង​មុត​ស្រួច​គួរឱ្យខ្លាច កំពុងតែ​បង្ក​ភាព​ជ្រួលជ្រើម​ពេញ​អ៊ីនធឺណិត បន្ទាប់ពី​ម្ចាស់​តែងតែ​បង្ហោះ​វីដេអូ​ឃ្លី​ប​និង​រូបភាព​របស់​វា​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​។
​ ​
អ្នកស្រី ឃែត​ធ្លី​ន ខូច (Kaetlyn Koch) វ័យ ៣២ ឆ្នាំ​មកពី​ក្រុង​ស៊ី​អាថ​ល (Seattle) រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋ​អាម៉េរិក អះអាងថា ឆ្មា​សៀម​កូនកាត់​របស់គាត់​ឈ្មោះ ឡូ​គី (Loki) អាយុ ១៥ ឆ្នាំ​ពិតជា​គួរឱ្យ​ស្រលាញ់​ណាស់ ទោះបី​វា​មាន​ទឹកមុខ​កាច​ក្ដី​ហើយ វា​ដេក​បិទ​ភ្នែក​ម្ខាង​បើក​ម្ខាង​យ៉ាង​ចម្លែក​។ លើសពីនេះ វា​មាន​អ្នកគាំទ្រ (Follower) តាម​បណ្ដាញ​ទំនាក់​សង្គម Instagram រហូតដល់​ទៅជា​ង ៤៥១.០០០ នាក់​ឯណោះ​។
​ ​
ស្ត្រី​រូបនេះ​និយាយទៀតថា ឆ្មា​របស់គាត់​ចូលចិត្ត​ឱ្យគេ​ឱប​វា​ណាស់​ហើយ​ចូលចិត្ត ចំណាប់អារម្មណ៍​។ គាត់​បាន​សុំ​វាពី​អង្គការ​សង្គ្រោះ​សត្វ Chittenden County Humane Society យកមក​ចិញ្ចឹម​កាលពី ៨ ឆ្នាំមុន ព្រោះតែ​ឆ្មា​ផ្សេង​ចូលចិត្ត​ខាំ​វា​ហើយ​ពេលនេះ វា​កំពុងតែ​រស់នៅ​យ៉ាង​មាន​ក្ដី​សុខ​ជាមួយ​គាត់​៕ ប្រែ​សម្រួលៈ​ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម