ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​មានសង្ឃឹម​ច្រើន​ក្នុងការ​ផ្ទេរ​ខ្សែការពារ ម៉ូ​ហាម​ម៉េ​ដ សាលី​ស៊ូ​

460
ចែករម្លែក

ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​មានសង្ឃឹម​ច្រើន​ក្នុង​ការតាមប្រមាញ់​កីឡាករ ម៉ូ​ហាម​ម៉េ​ដ សាលី​ស៊ូ (Mohammed Salisu) ស្របពេល​កីឡាករ​វ័យក្មេង​រូបនេះ​បដិសេធ​មិន​ចុះ កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​ក្លិប Real Valladolid ។​
​ ​
ក្លឹប​យូ​ណាយ​ធី​ត​ចាប់អារម្មណ៍​នឹង​ខ្សែការពារ​កណ្តា​លវ័យ​២០​ឆ្នាំ​រូបនេះ ហើយ​ត្រៀម ដាក់សំណើ​ផ្ទេរ បន្ទាប់ពី​ដឹង​លក្ខខណ្ឌ​ទិញ​ផ្តាច់​ត្រឹម​១០​លាន​ផោន​។​
​ ​
Real Valladolid ចង់​ឲ្យ​កីឡាករ​រូបនេះ​ចុះ​កិច្ចព្រមព្រៀង​ថ្មី ប៉ុន្តែ​វា​ហាក់ដូចជា​ថា កីឡាករ រូបនេះ​ចង់​ផ្ទេរ​ទៅលេង​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ដោយ​បដិសេធ​មិន​ចុះកិច្ចសន្យា​ថ្មី​។​
​ ​
លោក មី​គែល អែន​ជេ​ល ហ្គោ​ម៉េ​ស (Miguel Angel Gomez) ប្រធាន​ប្រតិបត្តិ​ក្លឹប Valladolid បាន​និយាយថា “​សាលី​ស៊ូ ទទួលបាន​ក្តី​ស្រឡាញ់​ពី​ក្លឹប ពីព្រោះ​យើង​បានធ្វើ កិច្ចសន្យា​៣​លើក​ក្នុង​រយៈពេល​១៣​ខែ​។ គាត់​ដឹងថា គាត់​គឺជា​កីឡាករ​សំខាន់​ហើយ យើង​ចង់​បន្ត​ជាមួយ​កិច្ចសន្យា​ថ្មី ប៉ុន្តែ​ថ្ងៃនេះ នៅមាន​ភាពមិន​ចុះសម្រុង​គ្នា​”​។​
​ ​
កីឡាករ​សញ្ជាតិ​ហ្គា​ណា​រូបនេះ​បាន​ចុះកិច្ចសន្យា​លេង​កាលពី​ខែឧសភា​ហើយ​គ្រោង ចប់​នៅ​ឆ្នាំ​២០២០៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ម៉ូ​ហាម​ម៉េ​ដ សាលី​ស៊ូ (Mohammed Salisu)

ទីតាំងផ្សាយពាណិជ្ជកម្ម