​បន្ទាប់ពី​បរាជ័យ​ផ្ទួនៗ ផាន់ គ្រាន់ មាន​គូប្រកួត​ថ្មី​

589
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
លើស​ង្វៀន​ជើងឯក អ្នក​ប្រយុទ្ធ​កំពូល​ថាមពល Champion របស់​អាស៊ីអាគ្នេយ៍ យប់​ថ្ងៃទី​១ ធ្នូ អ្នក​ប្រដាល់​កម្ពុជា ផាន់ គ្រាន់ ក្លិប​ម្កុដ​រាជសីហ៍ ត្រូវបាន​ផ្គូរ​ផ្គង ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ កៀត ភី​ត (Kirth Phit) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម ។​

ផាន់ គ្រាន់ និង កៀត ភី​ត​

​អាច​និយាយបានថា នៅក្នុង​ខែវិច្ឆិកា គឺជា​ខែ​ដ៏​អាក្រក់​បំផុត របស់​អ្នក​ប្រដាល់​កម្ពុជា រូបនេះ ព្រោះ ២ ប្រកួត​របស់គេ ជាមួយ​អ្នក​ប្រដាល់​ថៃ គេ​ជួប​បរាជ័យ មុន​ទឹក​ទី​៥ រហូត ។ ពីរ​ប្រកួត លើស​ង្វៀន​ផ្សេងគ្នា នៅ​ថ្ងៃទី​៩ វិច្ឆិកា ផាន់ គ្រាន់ ត្រូវ​អ្នក​ប្រដាល់​ថៃ ផេ​ត កា (Phat Ka) ទាត់​ឲ្យ​ខូចដៃ មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​២ ។ នៅ​ថ្ងៃទី​១៦ វិច្ឆិកា ផាន់ គ្រាន់ ត្រូវ​អ្នក​ប្រដាល់​ថៃ កៀត​តិច វ័រ​ស៊ូ​នី​ង (Kiet Tech Vor Souning) ផ្ដួល​បាន មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៣ ។​

​ពេលនេះ ផាន់ គ្រាន់ ត្រូវ​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ មួយរូប​ផ្សេងទៀត ដែល​ត្រូវបាន​មន្ត្រី​ផ្គូរ​ផ្គង និយាយថា ជា​អ្នក​ប្រដាល់ មិន​អន់​នោះឡើយ ។ ទោះបី​ស្ថិតិ​ប្រកួត​របស់គេ តិចជាង ផាន់ គ្រាន់ ក៏ពិតមែន តែ​មិន​ប្រាកដថា អ្នក​ប្រដាល់​ថៃ​រូបនេះ អន់​ឡើយ ។​

ឃីម បូរ៉ា និង ផេ​ត ផា​ង៉ាន​

​កៀត ភី​ត មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៩​ដង ឈ្នះ​៥៥​ដង ចាញ់​១៣​ដង និង​ស្មើ​ពិន្ទុ​១​ដង ។ ចំពោះ ផាន់ គ្រាន់ វិញ គេ​មាន​ប្រវត្តិ​ប្រកួត រហូតដល់​ទៅ ១៣៦ ដង ឈ្នះ​១១១​ដង ចាញ់​២២​ដង និង​ស្មើ​ពិ​ន្តុ​៣​ដង ។ ជំនួប​មួយ​នេះ ផាន់ គ្រាន់ អាចមាន​ឱកាស ស្ដារ​កេរ្តិ៍ឈ្មោះ​ឡើងវិញ បាន​ឬទេ ?​។​

​ឃីម បូរ៉ា ក្លិប​រស្មី​ភូ​មក​គាប ខេត្តបន្ទាយមានជ័យ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ ផេ​ត ផា​ង៉ាន (Phat Pha Ngarn) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ឃីម បូរ៉ា មួយរយៈ​នេះ ទោះបី​គេ​មានការ​ប្រកួត​ច្រើន ក៏ពិតមែន​ក៏ដោយ តែ​គេ​មិនសូវ​មានឱកាស មក​ប្រកួត​នៅលើ​​សង្វៀន​អាស៊ី​អ​គ្នេ​យ៍​ឡើយ ។ ចំពោះ​អ្នក​ប្រដាល់​ថៃ ផេ​ត ផា​ង៉ាន វិញ នេះ​ជា​លើកដំបូង​ហើយ ដែល​គេ​ឆ្លងដែន មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​នោះ ។​

ជើង​ខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា​

​មិនដឹងថា អ្នក​ប្រដាល់​ថៃ​រូបនេះ ខ្លាំង ឬ​ខ្សោយ​នោះទេ តែ​គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៣​ដង ឈ្នះ​៦១​ដង ចាញ់​១១​ដង និង​ស្មើ​ពិន្ទុ​១​ដង ។ ចំពោះ​បូរ៉ា​វិញ មាន​ប្រវត្តិ​ប្រកួត ចំនួន​១០៥​ដង ឈ្នះ​៧៩​ដង ចាញ់​២៤​ដង និង​ស្មើ​ពិន្ទុ​ចំនួន​២​ដង ។ ជ័យជំនះ​ជា​របស់​ឃីម បូរ៉ា ឬ ផេ​ត ផា​ង៉ាន ? ។​

​ជំនួប​រវាង​អ្នក​ប្រដាល់ រួម​ជាតិ​វិញ​នោះ លួ​ន សុខ​ខេង ក្លិប​ពុទ្ធ​សេរី​វង្ស ប្រកួត​ជាមួយ ហេង សំរាំង ក្លិប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៧១ គីឡូក្រាម ។ ឡុង ពិសិដ្ឋ ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ ធន វិស្ណុ ក្លិប​កងយោធពល​ខេមរភូមិន្ទ ក្នុង​ប្រភេទ​ទម្ងន់ ៤៦ គីឡូក្រាម ។ ស៊ូ សុខ ក្លិប​យុវ​វាល​ស្បូវ ប្រកួត​ជាមួយ ឡុង សុ​ឃា ក្លិប​សាល​វ័​ន្ដ​កីឡា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម