ប្រធាន​ប្រដាល់​គុន​ខ្មែរ ប្រាប់​ឲ្យ​ប្រយ័ត្ន​ក្នុងការ​ហូបចុក និង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព នៅ​ស៊ី​ហ្គេម​

428
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ បាន​ទទូច​ឲ្យ​កីឡាករ​- កីឡាការិនី ប្រដាល់​គុន​ខ្មែរ ត្រូវ​ប្រយ័ត្នប្រយែង ការហូបចុក និង​ថែទាំ​សុខភាព ឲ្យ​បានល្អ ព្រមទាំង​ខិតខំ​ហ្វឹកហាត់ បន្ថែមទៀត ដើម្បី​ធ្វើយ៉ាងណា ឲ្យ​ការចូលរួម​ប្រកួត ទទួលបាន​នូវ​គុណ​ផល និង​សិទ្ធ​ផល​ល្អ ធានាបាន​មេដាយ នៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ នេះ​។​

ទិដ្ឋភាព​សំណេះសំណាល​

​លោក​ឧ​ត្ត​ម​សេនីយ​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន​ជួប​សំណេះសំណាល និង​ផ្តាំផ្ញើ​គ្រូបង្វឹក និង​អត្ត​ព​លិ​ក​ប្រដាល់​គុន​ខ្មែរ និង​ឃិ​ក​ប៊ុ​ក​ស៊ី​ង Kicj-Boxing) ចំនួន ១១ រូប មុន​ចេញដំណើរ​ទៅ​ប្រកួត​កីឡា SEA GAM ES លើក​ទី​៣០ ឆ្នាំ​២០១៩ ចាប់ពី​ថ្ងៃទី ៣០ ដល់​ថ្ងៃទី​១១ ខែធ្នូ នៅ​ប្រទេស​ហ្វីលីពីន​។​

​លោក​បាន​មានប្រសាសន៍ថា កីឡាករ កីឡាការិនី ត្រូវតែ​ប្រកួត​ឲ្យ​អស់ ពី​សមត្ថភាព ដើម្បី​ទទួលបាន​ជ័យជម្នះ នៅក្នុង​ការប្រកួត ជូន​ជាតិ មាតុភូមិ​យើង និង​រក្សា​កេរ្តិ៍ឈ្មោះ ជា​កីឡាករ​កម្ពុជា ប្រកបដោយ​សេចក្តីថ្លៃថ្នូរ គោរព​វិន័យ ឲ្យ​បាន​ខ្ជាប់ខ្ជួន​។ នៅ​ទីនោះ កីឡាករ​-​កីឡាការិនី ត្រូវ​ប្រយ័ត្នប្រយែង ការហូបចុក និង​ថែទាំ​សុខភាព ឲ្យ​បានល្អ ព្រមទាំង​ខិតខំ​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​ធ្វើយ៉ាងណា ឲ្យ​ការចូលរួម​ប្រកួត ទទួលបាន​នូវ​គុណ​ផល និង​សិទ្ធ​ផល​ល្អ​។​

ទិដ្ឋភាព​សំណេះសំណាល​

​លោក ហេង សុឃន អនុប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​ជា​ប្រធាន​ប្រតិភូ កីឡាប្រដាល់​គុន​ខ្មែរ បាន​បញ្ជាក់ថា សម្រាប់​កីឡាករ​គុន​ខ្មែរ​ទាំង ៥ រូប ដែល​ចេញទៅ​ស៊ី​ហ្គេម លើក​នេះ គឺ​បាន​ត្រៀមលក្ខណៈ យ៉ាង​ល្អ ទាំង​ការហ្វឹកហាត់​កម្លាំងកាយ ទាំង​បច្ចេកទេស ក៏ដូចជា ការថែរក្សា​សុខភាព​។ លោក​បាន​បន្តថា ពាក់ព័ន្ធ​បញ្ហា​សម្ភារ កីឡាករ​ម្នាក់ៗ សុទ្ធតែ​បំពាក់​ថ្មី នូវ​ឧបករណ៍ សម្រាប់​បំរើការ​ប្រកួត ការហ្វឹកហាត់ និង​សម្ភារ​ប្រើប្រាស់​ផ្ទាល់ខ្លួន បន្ថែម​លើ​អ្វីដែល​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏ដូចជា គណ​:​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ដោះស្រាយ រួចហើយនោះ ពោល​គឹ​មិន​ឲ្យ​មាន ការខ្វះខាត​ឡើយ ។​

ទិដ្ឋភាព​សំណេះសំណាល​

​សម្រាប់​ប្រតិភូ​កីឡាប្រដាល់​គុន​ខ្មែរ មាន​ចំនួន ៨ រូប ក្នុងនោះ មាន​លោក ហេង សុឃន អនុប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ជា​ប្រធាន​ប្រតិភូ ដឹកនាំ គ្រូបង្វឹក​លោក អេ ភូ​ថង និង​លោក ពិន សំណាង គ្រូ​ជំនួយ​។ ឯ​កីឡាករ កីឡាការិនី ទាំង ៥ នាក់​វិញ រួមមាន កីឡាករ ហ៊ឹម គឹម​រៀង ប្រកួត​ប្រភេទ​ទម្ងន់ ៤៨ គ​.​ក្រ​, កីឡាករ វ៉ាន់ វៀន ប្រកួត​ប្រភេទ​ទម្ងន់ ៥៤ គ​.​ក្រ , កីឡាករ តា​ញ់ មករា ប្រកួត​ប្រភេទ​ទម្ងន់ ៥៧ គ​.​ក្រ , កីឡាករ ឡៅ ចិ​ត្ត្រា ប្រកួត​ប្រភេទ​ទម្ងន់ ៦៣,៥០ គ​.​ក្រ និង​កីឡាការិនី អ៊ុ ស្រីរ័ត្ន ប្រកួត​ប្រភេទ​ទម្ងន់ ៥៤ គ​.​ក្រ​។​

​ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី​គុន​ខ្មែរ ទាំង​ប្រាំបី​រូបនេះ នឹង​ចេញដំណើរ​ទៅកាន់ ប្រទេស​ហ្វីលីពីន នា​យប់​ថ្ងៃទី​៣០ វិច្ឆិកា នេះ​។ ចំពោះ​ប្រដាល់ ឃិ​ក​ប៊ុ​ក​ស៊ី​ង ដែលមាន​ចំនួន ៨ នាក់​ដែរនោះ នឹង​ចេញទៅ​នៅ​យប់​ថ្ងៃទី​៥ ខែធ្នូ ខាងមុខ​៕v

ថតរូបអនុស្សាវរីយ៍ ក្រោយការសំណេះសំណាល​

ទីតាំងផ្សាយពាណិជ្ជកម្ម