អគ្គនាយក​ក្រុមហ៊ុន​ចំរើន​សម្បត្តិ​និង​ភរិយា​ចុះ​ពិនិត្យ​ចម្ការ​ល្មើរ​និង​ដំណាំ​ចម្រុះ​នៅ​ស្រុក​បសេដ្ឋ​

481
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជា​អ្នកជំនួញ​ដែលមាន​ចិត្ត​សប្បុរសធម៌​លោក​ឃិត​ឈឿន​អគ្គនាយក​ក្រុមហ៊ុន​ចំរើន​សម្បត្តិ​មាន​សំណង់​បុរី​ផ្ទះល្វែង​វិឡា​ខុន​ដូរ​ផ្ទះ​លំហែរ​ដី​ពុះ​ឡូ​តិ៍​ចំការ​រី​ស៊​ត​និង​ផ្សារ​KC​។​អគ្គនាយក​ក្រុមហ៊ុន​បាន​នាំ​ភរិយា​រួមជាមួយ​ក្រុមការងារ​បា​ន​ចុះទៅពិនិត្យ​ដីចម្ការ​ដែលមាន​ដំណាំ​ល្មើរ​ក្រូចថ្លុង​ក្រហម​និង​ដំណាំ​ចម្រុះ​ជាច្រើន​មុខ​រួមជាមួយ​ក្រោលគោ​អមដោយ​វាលស្មៅ​ស្ថិតនៅ​ភូមិ​ត្រពាំង​ធ្លក​ឃុំ​ស្វាយចចឹប​ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។

​ចម្ការ​ស្ថិតនៅលើ​ទំហំ​ផ្ទៃដី​ជិត​១០០​ហិកតា​មាន​ដំណាំ​ល្មើរ​ក្រូចថ្លុង​ក្រហម​និង​ដំណាំ​ចម្រុះ​ច្រើន​មុខ​ទៀត​កំពុង​ដុះ​លូតលាស់​បាន​យ៉ាង​ល្អ​នឹង​ផ្តល់​ផល​មកវិញ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​កូនដើម​ល្មើរ​នាំ​មកពី​ប្រទេស​អង់គ្លេស​និង​កូន​ដំណាំ​ជាច្រើន​មុខ​ទៀត​ក៏បាន​នាំ​មកពី​ប្រទេស​ថៃ​សុទ្ធសឹង​ជា​កូន​ពូជ​ដំណាំ​ប្រកបដោយ​គុណភាព និង​ផ្ដល់​អនុផល​ខ្ពស់ ។​

​សូមបញ្ជាក់​ផងដែរ​ថា លោក ឃិត ឈឿន ដែលជា​ម្ចាស់ “​ខុន​ដូរ សែន​ជ័យ​” ជា​អគ្គនាយក ក្រុមហ៊ុន ចំរើន សម្បត្តិ មាន​បុរី វីឡា ដី​ពុះ​ឡូ​តិ៍ ចម្ការ រី​ស៊​ត និង​ជា​ម្ចាស់​នៃ​ផ្សារ ខេ​ស៊ី ដែល​ផ្សារ​ខេ​ស៊ី នេះ មាន​ទីតាំង​ចេញពី​ផ្លូវ​សហព័ន្ធ​រុស្សី​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​(​ព្រលានយន្តហោះ​ពោធិ៍ចិនតុង​)​បត់​ចូល​តាម​ខ្លោងទ្វារវត្ត​តាំងក្រសាំង​ខាងជើង​ប្រហែល​១.២០០​ម៉ែត្រ​តាមផ្លូវ​បេតុង​ស្ថិតនៅ​ភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ដោយឡែក​ផ្ទៃដី​ជិត​១០០​ហិកតា បើក​គំរោង​កសិកម្ម​ធ្វើ​ចំការ ល្មើរ មៀន​ដំណាំ​ចម្រុះ​ច្រើន​មុខ​ទៀត​។ មិនតែប៉ុណ្ណោះ​នៅមាន​ក្រោលគោ ប្រភេទ​គោ​ពូជ និង​គោ​យក​សាច់ និង​មាន​រី​ស៊​ត KC Farm &Resort ជា​តំបន់​ទេសចរណ៍​ដែលមាន​ចំងាយ​ប្រ​ហែ​ជា​៨០​គីឡូម៉ែត្រ​ចេញពី​រមណី​ដ្ឋា​ន​វត្តភ្នំ តាមផ្លូវ​លេខ​៤១ ដីចំការ​និង​រី​សត​បរសេដ្ឋ ស្ថិតនៅ​ភូមិ ត្រពាំង​ធ្លក ឃុំ​ស្វាយចចឹប ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​។​

​ព័ត៌មាន​ផ្សេងៗ​ទៀត លោកអ្នក​អាច​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ ៖ 017335354 / 093795378 ដើម្បី​ទទួលបាន​ដំណឹង​លម្អិត​បន្ថែមទៀត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម