​រថយន្ត​ដឹក​ដី​ស្លាក​លេខខ​.​ម​បុក​គ្នា​ជាមួយ​កុងតឺន័រ​បង្ក​ឱ្យ​តៃកុង​ម្នាក់​របួសធ្ងន់​

444
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ដោយសារតែ រថយន្ត​ដឹក​ដី​ពាក់​ស្លាក​លេខ ខ​.​ម បុក​ជាមួយ​កុងតឺន័រ​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤​។​ករណីនេះ​កើតឡើង​លើ​ដងផ្លូវ​ជាតិ​លេខ​៤​នៅ​ចំណុច​ស្ពាន​ស្ទឹង​សំរោង​ចន្លោះ​គីឡូម៉ែត្រ​១១៥=១១៦​ស្ថិតក្នុង​ភូមិ​ស្ទឹង​សំរោង​ឃុំ​អូរ​បាក់រទេះ​ស្រុក​កំពង់សីលា​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​២៩​ខែ​វិច្ចិកា​ឆ្នាំ​២០១៩ ។​

​មន្ត្រី​កងរាជអាវុធហត្ថ ស្រុក​កំពង់​សិលា​បានឱ្យដឹងថា មាន​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ប៉ះ​គា្ន រវាង​៖១/ រថយន្ត​បែន ពណ៌​ត្រេអ៊ី​ស្លាក​លេខ ខេមរៈ ភូមិន្ទ​02 3-420​អ្នកបើកបរ​រត់គេច​បាត់​។ ២/​រថយន្ត​កុង​ទី​ន័​រ​ក្បាល​ពណ៍​ក្រហម​ពាក់​ស្លាក​លេខ​ព្រះសីហនុ​3A2842​អ្នកបើកបរ​រងរបួស​ធ្ងន់ ភ្លាមៗ​បាន បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ពុំទាន់​ទាន់​អត្តសញ្ញាណ​។

​ក្រោយ​កើតហេតុ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កំពង់សីលា​និង​នគរបាល​ស្រុក​ជួយ​សំរួល​ចរាចរណ៍​និង​ចាត់ចែង​និតិ​វិធី​ផ្សេងៗ​។​បច្ចុប្បន្ន​រថយន្ត​ទាំងពីរ​ខាងលើ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សីលា​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ