​ប្រកាស​ផ្ទេរ​សម្រួល​ភារកិច្ច​-​តែងតាំង​មុខតំណែង​មន្ត្រី​នគរបាលជាតិ​ចំនួន​១០​រូប​

2417
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីប្រកាស​ផ្ទេរ​សម្រួល​ភារកិច្ច​និង​តែងតាំង​មុខតំណែង​មន្ត្រីនគរបាល​ជាតិ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដែលមាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ​,​ឧ​ត្ត​ម​សេនីយ៍​ត្រី​,​និង​វរសេនីយ៍ទោ​។​

​យោងតាម​ប្រកាស​ស្តីពី​ការផ្ទេរ​សម្រួល​ភារកិច្ច​និង​តែងតាំង​មុខតំណែង​មន្ត្រីនគរបាល​ជាតិ​ចុះ​ថ្ងៃទី​២៨ ខែវិច្ឆិកា​ឆ្នាំ​២០១៩​ដែល​រស្មី​កម្ពុជា​ទទួលបាន​កាលពី​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៩​បាន​បង្ហាញថា​មន្ត្រី​នគរបាលជាតិ ចំនួន ១០​រូប ដែល​ត្រូវ​ផ្ទេរ​សម្រួល​ភារកិច្ច និង​តែងតាំង​មុខតំណែង​រួមមានៈ

១.​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ុក ប៊ុន​ឈាង អត្តលេខ ០២១៧ ពី​អនុប្រធាននាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​ទៅជា​អនុប្រធាននាយកដ្ឋាន​ជនបរទេស​អន្តោ​ប្រវេ​សន្ត​។​២.​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ផន​ផល្លី​អត្តលេខ​៣១៧៦១​ពី​អនុប្រធាននាយកដ្ឋាន​ជនបទ​បរទេស​អន្តោ​ប្រវេ​សន្ត​ទៅជា​អនុប្រធាននាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​។

៣. លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី គង់ ណា​រិ​ទ្ធ អត្តលេខ​៣៨១៤៥ ពី​អនុប្រធាននាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​ទៅជា​អនុប្រធាននាយកដ្ឋានរ​ដ្ឋ​បាល​-​សរុប​។​៤.​លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ត្រី​លៀង​វ​ត្តី​អត្តលេខ​៥៦៩៦៩​ពី​អនុប្រធាននាយកដ្ឋាន​ជនបរទេស​អន្តោ​ប្រវេ​សន្ត​ជា​អ្នកវិនិយោគ​ឯកជន​ទៅជា​អនុប្រធាននាយកដ្ឋាន​ច្រកទ្វារ​ទី​១​។​៥.​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ហាវ​សុខា​អត្តលេខ​៧១៨៦៤​ពី​អនុប្រធាននាយកដ្ឋាន​អធិការកិច្ច​កិច្ចការ​នគរបាល​រាជធានី​ភ្នំពេញ​-​ខេត្ត​នៃ​អគ្គាធិការដ្ឋាន​ទៅជា​អនុប្រធាននាយកដ្ឋាន​ជនបរទេស​មិនមែន​អន្តោប្រវេសន៍​និង​បច្ចេកវិទ្យា​។​

៦.​លោក​វរសេនីយ៍ទោ​ស៊ុំ​វិទូ​មេត្តា​អត្តលេខ​៧៤១៨៨​ពី​អនុប្រធាន​នាយក​ដ្ឋា​សវនកម្ម​ទី​២​នៃ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​ទៅជា​អនុប្រធាននាយកដ្ឋាន​ជនបរទេស​មែន​អន្តោ​ប្រវេ​សន្ត​និង​បច្ចេកវិទ្យា​។​៧.​លោក​វរសេនីយ៍ទោ​ហាស់​សីហា​អត្តលេខ​៨៤៨៣៣​ពី​អនុប្រធាននាយកដ្ឋានរ​ដ្ឋ​បាល​-​សរុប​ទៅជា​អនុប្រធាននាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​។​

៨.​លោក​វរសេនីយ៍ទោ​ពៅ​សេងហួរ​អត្តលេខ​៧៧៥៩០​ពី​អនុប្រធាននាយកដ្ឋាន​វិទ្យុទាក់ទង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ទៅជា​អនុប្រធាននាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​។​៩.​លោក​វរសេនីយ៍ទោ​ជាង​ច័ន្ទ​ណា​រិ​ទ្ធ​អត្តលេខ​៧៣២៥០​ជា​អនុប្រធាននាយកដ្ឋាន​ជនបរទេស​មិនមែន​អន្តោប្រវេសន៍ និង​បច្ចេកវិទ្យា​។​១០.​លោក​អនុសេនីយ៍ទោ​ហាក់​សេង​លាង​អត្តលេខ​៧៨៣៤៥​ជា​នាយរង​ការិយាល័យ​ប្រឆាំង​បទឧក្រិដ្ឋ​ឆ្លងដែន នៃ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​៕S/

​រូប​ថ​តៈ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ (​រូប​ថ​តៈ ឯកសារ​)

ទីតាំងផ្សាយពាណិជ្ជកម្ម