​កម្លាំង​នគរបាល​ស្រាវជ្រាវ​បង្ក្រាប​ករណី​ផលិត​ស្លាក​លេខ​រថយន្ដ​,​ម៉ូតូ​មិន​ប្រក្រតី​

882
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៩​កម្លាំង​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍នគរបាល​ចំនួន​៣​ប៉ុស្ដិ៍​បាន​ស្រាវជ្រាវ​រហូត​ឈានដល់​ការធ្វើការ​បង្ក្រាប​បានក​រ​ណី​ផលិត​ស្លាក​លេខ​រថយន្ដ ម៉ូតូ​មិន​ប្រក្រតី​ចំនួន​៧​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​៦​នាក់ ។​

​ចំណែក​ទីតាំង​មាន​ដូចខាងក្រោម​ប៉ុស្ដិ៍នគរបាល​ផ្សារ​ថ្មី​ទី​៣​កម្លាំង​យើង​ធ្វើការ​ឃាត់​បាន​ចំនួន​៣​ទីតាំង មនុស្ស​ចំនួន​២​នាក់​ដកហូត​បាន​ស្លាក​លេខ​ចំនួន​សរុប​២២​។​ក្នុងនោះ​មាន​ស្លាក​លេខ​ស៊ីវិល​១០​ស្លាក​លេខ​ស្លាក​នគរបាល​ចំនួន​៣,​ស្លាក​លេខ​ខេមរភូមិន្ទ​ចំនួន​៥​។​ស្លាក​លេខ​រថយន្ដ​៣​ស្លាក​លេខ​អ្នកការ​សែត​១​កុំព្យូទ័រ​២​គ្រឿង​ម៉ាស៊ីន​កាត់​ស្ទីក​គ័​រ​២​គ្រឿង ថ្នាំ​កំប៉ុង​២៤​កំប៉ុង កន្ត្រៃ​កាត់​ស័​ង្ហ​សី​២​ដើម ដង្កាប់​២​ដើម កន្ត្រៃ​តូច​២​ដើម​។​

​ប៉ុស្ដិ៍នគរបាល​បឹងរាំង​កម្លាំង​យើង​ធ្វើ​ការឃាត់​៣​ទីតាំង​មនុស្ស​ចំនួន​៣​នាក់​ដកហូត​បាន​ស្លាក​លេខ​សរុប​ចំនួន​២០​។​ក្នុងនោះ​មាន​ស្លាក​រថយន្ដ​លេខ​ស៊ីវិល​ចំនួន​៣​ស្លាក​លេខ​ស្លាក​លេខ​រថយន្ដ​នគរបាល​ចំនួន​៤​។​ស្លាក​លេខ​រថយន្ដ​ខេរ​ភូមិន្ទ​២​។​ស្លាក​លេខ​ម៉ូតូ​ស៊ីវិល​ចំនួន​៨,​ស្លាក​លេខ​ម៉ូតូ​នគរបាល​ចំនួន​១ ម៉ូតូ​ខេរ​ភូមិន្ទ​១ កន្ត្រៃ​កាត់​ស័​ង្ហ​សី​១ ដែកឆាប​ចំនួន​១ ថ្នាំ​ពណ៌​ចំនួន​៦​កំប៉ុង​។​

​ប៉ុស្ដិ៍នគរបាល​ចតុមុខ​កម្លាំង​យើង​ធ្វើ​ការឃាត់​១​ទី​តាំ​មនុស្ស​ចំនួន​១​នាក់​ដកហូត​បាន​ស្លាក​លេខ​សរុប​៣៣​ស្លាក​លេខ​ក្នុងនោះ​រួមមាន​ស្លាក​លេខ​រថយន្ដ​ស៊ីវិល​២១​ស្លាក​លេខ​រថយន្ដ​រដ្ឋ​២​ស្លាក​លេខ​រថយន្ដ​ចង្កូត​ស្ដាំ​៣​ស្លាក​លេខ​ម៉ូតូ​ខេរ​ភូមិន្ទ​៦​ស្លាក​លេខ​ម៉ូតូ​ស៊ីវិល​១​កន្ត្រៃ​កាត់​ស័​ង្ហ​សី​១​ដើម​កូនសោរ​លេខ​១៤​ចំនួន​១​ម៉ាស៊ីន​កាត់​ស្ទីក​គ័​រ​១​កុំព្យូទ័រ​១​ថ្នាំ​ពណ៌​១៥​កំប៉ុង ម៉ាស៊ីន​ដាប់​ជ្រី​១​។​

​ក្រោយពី​ធ្វើការ​បង្ក្រាប​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​និង​ប៉ុស្ដិ៍​កំពុង​កង​សាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនូ​វត្ត​ន៍​តាម​នីតិវិធី​នៃ​ច្បាប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម