​មន្ត្រីជាន់ខ្ពស់​ណែនាំ​ឱ្យ​គ្រប់​មូលដ្ឋាន​ត្រូវ​គ្រប់គ្រង​ប្រភពទឹក​និង​ប្រើប្រាស់​ទឹក​ឱ្យបាន​ល្អ​

457
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​រសៀល​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៩​លោក​មាស​សុភា​សមាជិក​គណៈអចិន្ដ្រៃយ៍​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​មូលដ្ឋាន​ខេត្តព្រះវិហារ​។​

​លោក​បាន​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំខែ​វិច្ឆិកា​និង​លើក​ទិសដៅ​បន្ដ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រះវិហារ​និង​ផ្សព្វផ្សាយ​ផែនការ​ណែនាំ​ស្តីពី​ការចាត់តាំង​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១​នៃ​ទិវាជ​យ័​ជំនះ​៧​មករា​១៩៧៩=៧​មករា​២០១៩​។​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ប្រាក់​សុវណ្ណ​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រះវិហារ និង​ថ្នាក់ដឹកនាំ​ជាច្រើនរូប​ទៀត​។​

​លោក​មាស​សុភា​បាន​ថ្លែងថា​ចំណុច​លេចធ្លោ​ក្នុង​ខែ​កន្លងមក​សម្រាប់​ខេត្តព្រះវិហារ​គឺ​ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់​នៅ​ទូទាំង​ខេត្ត​មាន​ភាពល្អប្រសើរ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​ពិធី​បុណ្យអុំទូក​បណ្ដែតប្រទីប​និង​សំពះ​ព្រះ​ខែ​អកអំបុក​និង​ពិធី​ហូប​អំបុក​ថែរក្សា​ជាតិ​សាសនា​ព្រះមហាក្សត្រ​ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​ភាព​អធិកអធម​សប្បាយរីករាយ​។​

​ជាមួយគ្នានេះដែរ​លោកមា​ស​សុភា​ក៏បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ​គ្រប់​ថ្នាក់​ដែល​បានរួម​ជាមួយ​មូលដ្ឋាន​ដែល​បាន​ចុះ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​តាមរយៈ​វេទិការ​សាធារណៈ​នានា​ទទួលយក​នឹង​ដោះ​បញ្ហា​ប្រឈម​ជូន​ពួកគាត់​បាន​ទាន់ពេលវេលា​ជាពិសេស​ការបម្រើ​សេវាសាធារណៈ​ត្រូវបាន​លើកកម្ពស់​។​

​លោក​មាស​សុភា​ក៏បាន​ថ្លែង​ជំរុញ​ឱ្យ​មន្ត្រី​គណបក្ស​ប្រជា​ជនក​ម្ព​ជា​ខេត្តព្រះវិហារ​គ្រប់​ថ្នាក់​រួមជាមួយ​ក្រុមការងា​រ​ត្រូវខិតខំ​អនុវត្ត​ការងារ​សំខាន់ៗ​មួយចំនួន​ដូចខាងក្រោម​៖​ទី​១៖​ខិតខំ​អប់រំ​ផ្សព្វផ្សាយ​ពី​សភាពការណ៍​រីកចម្រើន​របស់​ប្រទេសជាតិ​ជូន​ដល់​សមាជិក​បក្ស​និង​មហាជន​ឲ្យ​យល់បាន​ច្បាស់​និង​ជឿជាក់​លើ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​។​

​ទី​២៖​មន្ត្រី​គ្រប់​ថ្នាក់​ត្រូវ​លើកកម្ពស់​ការទទួលខុសត្រូវ​របស់ខ្លួន​ក្នុងការ​ដោះស្រាយ​ការងារ​ឲ្យ​បាន​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធភាព​។​ទី​៣៖​ត្រូវ​រួមគ្នា​បន្ត​ចុះ​ជួប​ប្រជាពលរដ្ឋ​តាមរយៈ​វេទិកា​សា​ធាណៈ​ដោយ​យកចិត្តទុកដាក់​ចំពោះ​មូលដ្ឋាន​ដែល​កំពុង​ជួប​បញ្ហា​ប្រឈម​។​ទី​៤៖​រាល់​បញ្ហា​ប្រឈម​និង​សំណូមពរ​នានា​ដែល​នៅ​សេសសល់​ត្រូវ​រួមគ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​មិនត្រូវ​អូសបន្លាយ​ពេលវេលា​ទៀត​ទេ​។​

​ទី​៥៖​ត្រូវ​ណែនាំ​ឱ្យ​គ្រប់​មូលដ្ឋាន​ត្រូវធ្វើ​ការគ្រប់គ្រង​ប្រភពទឹក​និង​មាន​ផែនការ​ប្រើប្រាស់​ទឹក​ឱ្យ​សមស្រប​និង​ត្រៀម​ផ្គត់ផ្គង់​ទឹក​ជូន​ដល់​មូលដ្ឋាន​ដែល​ខ្វះ​ទឹក​ប្រើ​នាពេលខាងមុខ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម