​សម្ពោធ​អណ្តូង​ទឹកស្អាត​និង​ឡ​ជីវឧស្ម័ន​អំណោយ​នៃ​អង្គការ​កូ​ដូ​ខ្មែរ​នៅ​ប្រទេស​បារាំង

366
ចែករម្លែក

វ៉ៃ​កូ​/​ស្វាយរៀងៈ​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន​សំអន​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​កាលពី​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៩​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ម្ពោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​អណ្តូងទឹក​ស្អាត​និង​ឡ​ជីវឧស្ម័ន​។​សមិទ្ធផល​នេះ​ជា​អំណោយ​របស់​អង្គការ​កូ​ដូ​ខ្មែរ​នៅ​ប្រទេស​បារាំង​បាន​ផ្តល់ជូន​ដល់​ពលរដ្ឋ​នៅ​ឃុំ​អង្គ​តា​សួស​ស្រុក​ស្វាយជ្រុំ​ខេត្ដ​ស្វាយរៀង ។​

​លោកស្រី​បាន​មានប្រសាសន៍ថា​មនុស្ស​,​ផ្លូវ​,​ទឹក​,​ភ្លើង​,​ជា​កត្តា​ដ៏​សំខាន់បំផុត​ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​។​សម្តេច​បាន​ដឹកនាំ​ប្រទេស​ឱ្យមាន​សុខសន្តិភាព​និង​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។

​ក្នុងនោះ​រាជរដ្ឋាភិបាល​ក៏បាន​យកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ​ក្នុងន័យ​ជួយ​សម្រួល​ដល់​ការអភិវឌ្ឍ​ដល់​មូលដ្ឋាន​។ ជាក់ស្តែង​នៅ​ស្រុក​ស្វាយជ្រំ​ថ្ងៃនេះ​បានទទួល​នូវ អណ្តូងទឹក​ស្អាត​ចំនួន ៣១​អណ្តូង និង ឡ​ជីវឧស្ម័ន ចំនួន​១៥​ឡ​បន្ថែមទៀត​តាមរយៈ​អង្គការ​កូ​ដូ​ខ្មែរ​នៅ​ប្រទេស​បារាំង​ដែល​ដឹកនាំ​ដោយ​លោក​អាំង​ពិទូរ្យ​ប្រធាន​អង្គការ​។​គឺជា​សក្ខីភាព​មួយ​ដែល​បញ្ជាក់​យ៉ាងច្បាស់​ពី​សាមគ្គីភាព​និង​ស្មារតី​ចែករំលែក​របស់​សប្បុរ​សជន​ដែលមាន​ដើមកំណើត​ជា​ខ្មែរ​។​

​ទោះ​នៅ​ប្រទេស​បារាំង​ដែលមាន​ចម្ងាយ​រាប់ពាន់​គីឡូម៉ែត្រ​ពី​កម្ពុជា​ក៏​បងប្អូន​យើង​ចង់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​សំដៅ​ធ្វើ​ជួយ​ក្នុង​វិស័យ​សង្គម និង​មនុស្សធម៌ រួមចំណែក​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ និង​ជម្រុញ​ការអភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព និង​សមភាព ។​

​លោកស្រី​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ងាក​មកប្រើប្រាស់​ឡ​ជីវឧស្ម័ន​វិញ​ព្រោះ​វា​បាន​ជួយ​សន្សំសំចៃ​អុស​ធ្យូង​បាន​ប្រមាណ​២​តោន​ក្នុង​មួយ​ឡ​។​ឡ​ជីវឧស្ម័ន​នេះ​ក៏បាន​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និក​ពី​ផលិតកម្ម​សត្វ​ប្រមាណ​៤.៥​តោន​មួយ​ឡ​ក្នុង​មួយឆ្នាំ​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ​អាចជួយ​ដល់​ការកាត់បន្ថយ​ចំណាយ​លើ​ការបំភ្លឺ​និង​មិន​ទិញ​ជីគីមី​ប្រើប្រាស់​លើ​ដំណាំ​។​ដោយ​បង្កើន​ជីធម្មជាតិ​ស្រស់ទឹក​និង​គោក​សម្រាប់​ប្រើប្រាស់​លើ​ដំណាំ​កសិកម្ម​ដែល​ជួយ​ប្រែ​គុណភាព​ដី​កសិកម្ម​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម