ក្រុមគ្រូពេទ្យ​ប្រទេស​ថៃ​មក​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ខ្មែរ​ឥតគិតថ្លៃ​នៅ​ខេត្តបាត់ដំបង​

397
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​កាលពី​ថ្ងៃទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នៅក្នុង​បរិវេណ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​ក្រុមគ្រូពេទ្យ​ពេទ្យ​ចាន់​បុរី​បាងកក​ប្រទេស​ថៃ​បាន​ចុះមក​ពិនិត្យ​ឈាម​និង​ពិនិត្យ​វិភាគ​បេះដូង​ដោយ​ឥតគិតថ្លៃ​រយៈពេល​មួយ​សប្តាហ៍​។​ដោយមាន​រៀបចំ​កម្មវិធី​រត់ប្រណាំង​មិត្តភាព​កម្ពុជា​ថៃ​(​ខេត្តបាត់ដំបង​និង​ខេត្ត​ចាន់​បុរី​)​ដើម្បី​ប្រមូល​ថវិកា​យកមក​ជួ​យម​ន្ទីរ​ពេទ្យ​ភូមិភាគ​៥(​គ​២)​។​

​លោក​វេជ្ជបណ្ឌិត​សុន​ឆា​ម​ម​វរគុណ​ប្រធាន​មន្ទីរពេទ្យ​ចាន់​បុរី​បាងកក​បាន​លើកឡើងថា​ដោយសារតែ​ខេត្តបាត់ដំបង​និង​ខេត្ត​ចាន់​បុរី​មាន​ព្រំប្រទល់​ជាប់​គ្នា​។​ជាមួយ​នោះ​ប្រជាពលរដ្ឋ​នៃ​ខេត្ត​ទាំងពីរ​តែងតែមាន​ទំនាក់ទំនង​គ្នា​ដូច​បងប្អូន​ភូមិ​ផង​របង​ជាមួយគ្នា​។​លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា​ថ្ងៃនេះ​លោក​បាន​ដឹកនាំ​សហការី​សុទ្ធតែ​វេជ្ជបណ្ឌិត​និង​គិ​លា​នុប្ប​ដ្ឋ​យិ​កា​ជាច្រើន​នាក់​ចុះមក​ពិនិត្យ​ឈាម​និង​វិភាគ​បេះដូង​ដល់​ប្រជាពលរដ្ឋ​ខេត្តបាត់ដំបង​ដោយ​ឥតគិតថ្លៃ​។​

​សំដៅ​រិត​ចំណង​សាមគ្គីភាព​រវាង​ខេត្ត​ទាំងពីរ​និង​ជួយ​លើ​ផ្នែក​សប្បុរសធម៌​ជួយ​គ្នា​ទៅវិញទៅមក​។​ម្យ៉ាងទៀត​នៅ​ថ្ងៃទី​១៦​ខែកុម្ភៈ​ឆ្នាំ​២០២០​ខាងមុខនេះ​លោក​មាន​គម្រោង​រៀបចំ​កម្មវិធី​រត់ប្រណាំង​មិត្តភាព​នៃ​ខេត្ត​ទាំងពីរ​ដើម្បី​កៀងគរ​ប្រមែប្រមូល​ថវិកា​យកមក​ជួយ​ដល់​មន្ទីរពេទ្យ​ភូមិភាគ​៥​ដើម្បី​ធ្វើឱ្យ​មន្ទីរពេទ្យ​មួយ​នេះ​មាន​សម្ភារៈ​ទំនើប​មានលទ្ធភាព​ខ្ពស់​ក្នុង​ការជួយ​ព្យាបាល​ឬ​សង្គ្រោះ​អ្នកជំងឺ​កាន់​តែមាន​ប្រសិទ្ធិភាព​បន្ថែមទៀត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម